ការ​ធ្វើ​លំហាត់​ប្រាណ​ភ្នែក​ងាយ​ៗ ​ដែល​អ្នក​មិន​គួរ​មើល​រំលង​​



ជាធម្មតា អ្នកតែងតែធ្វើលំហាត់ប្រាណដោយប្រើដៃ ពោះ ខ្នង ជើង ចង្កេះ និងខ្លួន។ តើអ្នកមានដែលធ្វើលំហាត់ប្រាណភ្នែកដែរឬទេ ? ឬមួយក៏អ្នកមិនដឹងពីរបៀបហាត់ទាំងនោះ? ខាងក្រោមនេះនឹងបង្ហាញអ្នកពីការធ្វើលំហាត់ប្រាណភ្នែកងាយៗ ដែលអ្នកមិនគួរមើលរំលង៖ ១) អ្នកគួរបិទភ្នែករួចម៉ាស្សាថ្នមៗ ៖ អ្នកត្រូវបិទភ្នែកជាមុនសិន រួច យកម្រាមដៃទាំង២មកចុចលើត្របកភ្នែកថ្នមៗជាទីបំផុត ។ អ្នកចុចលើវាយ៉ាងហោចណាស់ឲ្យបាន២វិនាទីម្ដង។ ២) ក្រឡេកគ្រាប់ភ្នែកទៅស្ដាំនិងទៅឆ្វេង៖ អ្នកត្រូវក្រឡេកគ្រាប់ភ្នែកទៅខាងស្ដាំរួចមកខាងឆ្វេងឲ្យបាន៥ទៅ១០ដង បន្ទាប់មកក្រឡេកគ្រាប់ភ្នែកម្ដងទៀតពីខាងឆ្វេងទៅខាងស្ដាំវិញ ឲ្យបាន៥ទៅ១០ដងដូចគ្នា។ ៣) ដាក់ដៃក្ដោបភ្នែកទាំងសងខាង៖ អ្នកត្រូវយកបាតដៃទាំងសងខាងរបស់អ្នកមកសង្កត់ត្រង់បរិវេណភ្នែករបស់អ្នក រួចសង្កត់វាថ្នមៗ ឲ្យបាន៥វិនាទី បន្ទាប់មកធ្វើវាសារឡើងវិញឲ្យបាន ៥ដង៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.lifehack.org
X
5s