រឿង​ដែល​អ្នក​មិន​គួរ​ខ្វល់ ប្រសិន​បើ​ចង់​ឱ្យ​​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​



ប្រសិនបើអ្នកចង់ឲ្យក្ដីស្រមៃឆាប់ក្លាយជាការពិត វាទាមទារឲ្យអ្នកធ្វើអ្វីដោយមិនគិតពីការគំនិតរបស់អ្នកដទៃ។ ហើយក្ដីស្រមៃនោះកាន់តែជំរុញចិត្តអ្នកឲ្យ ធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចវា។ ប្រសិនបើចង់ក្ដីស្រមៃក្លាយជាការពិត អ្នកមិនត្រូវចាប់អារម្មណ៍នឹងរឿងដូចតទៅ៖ ១) រឿងណាដែលអ្នកគិតថាវាលំបាក៖ ជាការពិតណាស់ ប្រសិនបើអ្នកចង់សម្រេចអ្វីមួយ វាតែងតែមានឧបសគ្គដែលចាំតទល់ជាមួយអ្នកជានិច្ច។ ក្នុងនោះមានដូចជាការខ្វះខាតលុយ ខ្វះខាតពេលវេលា ធនធាន គ្មានការគាំទ្រពីអ្នកដទៃ និងឧបសគ្គជាច្រើនទៀតដែលអ្នកត្រូវជួប។ ប៉ុន្តែ បើអ្នកសាកមិនគិតពីវាវិញ អ្នកនឹងទទួលបានអារម្មណ៍ល្អ ក្នុងការធ្វើអ្វីមួយ ហើយថែមទាំងមានកម្លាំងចិត្តកាន់តែខ្លាំងថែមមួយកម្រិតទៀត។ ២) រឿងណាដែលអ្នកខ្លាច៖ ប្រាកដណាស់ថាអ្នកតែងមានរឿងភ័យខ្លាចមួយ ចាំយាយីក្ដីស្រមៃរបស់អ្នក ។ តែថ្ងៃណាមួយក្ដីស្រមៃរបស់អ្នក នឹងជំរុញឲ្យអ្នកយកឈ្នះភាពភ័យខ្លាចទាំងនោះ។ ដូច្នេះ ចូរកុំឲ្យភាពភ័យខ្លាចនោះមកជិតអ្នកដើម្បីបំផ្លាញអ្វីដែលអ្នកចង់បានអី។ ៣) រឿងណាដែលចាស់ៗ ប្រាប់ដល់អ្នក៖ លោកតា លោកយាយ ឬក៏ម្ដាយឪពុករបស់អ្នកប្រហែលជាមិនចង់គាំទ្រ អ្វីគ្រប់យ៉ាងដែលអ្នកស្រមៃនោះទេ។ ពេលខ្លះគាត់នឹងបង្ហាញទស្សនៈមិនគាំទ្រនានាទៀតក៏ថាបាន ដូចនេះបើអ្នកស្ដាប់ពួកគាត់ អ្នកអាចនឹងបាត់បង់ទឹកចិត្ត ហើយក្ដីស្រមៃនោះនឹងគ្មានថ្ងៃកើតឡើងឡើយ។ ៤) ជីវិតសុខស្រួលពេក៖ ជាការពិតណាស់ ប្រសិនបើអ្នកតែងតែធ្វើឲ្យខ្លួនឯងរស់នៅក្នុងជីវិតមួយសុខស្រួល អ្នកនឹងគ្មានការតស៊ូ។ ហើយ អ្នកនៅតែមានក្ដីស្រមៃដដែល ប៉ុន្តែអ្នកហាក់ដូចជាបាត់បង់ការតស៊ូដោយសារតែភាពសុខស្រួលនេះឯង៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success.com
X
5s