ទម្លាប់ទូទៅរបស់គូស្នេហ៍ដែលពោរពេញដោយភាពសប្បាយរីករាយ
ដើម្បីឲ្យគូស្នេហ៍មួយពោរពេញដោយភាពសប្បាយរីករាយបាននោះ គឺទាមទារឲ្យពួកគេចេះថែរក្សាគ្នា និងរក្សាទម្លាប់ដែលបង្ហាញពីការស្រលាញ់គ្នាផងដែរ។ ខាងក្រោមនេះ គឺជាទម្លាប់ទូទៅ ដែលគូស្នេហ៍ពោរពេញដោយការសប្បាយរីករាយតែងតែធ្វើ៖
១) ចូលសម្រាកម៉ោងជាមួយគ្នា៖ វាអាចជារឿងមួយដែលអ្នកគិតថា មិនចាំបាច់ទេ ដែលចូលសម្រាកម៉ោងដូចគ្នានោះ។ ប៉ុន្តែអ្នកមិនអាចសម្រាក និងគេងលក់បានទេ ប្រសិនបើម្នាក់នៅធ្វើកិច្ចការផ្សេងៗ នៅឡើយ។ ការចូលសម្រាកម៉ោងជាមួយគ្នានេះនឹងបង្ហាញពីការស្រលាញ់គ្នា ហើយអ្នកទាំងសងខាងនឹងកាន់តែមានអារម្មណ៍ល្អនិងកក់ក្ដៅខ្លាំងមុនចូលសម្រាក។
២ ) តែងធ្វើអ្វីដែលជាចំណង់ចំណូលចិត្តទាំងសងខាង៖ ការធ្វើអ្វីដែលជាចំណង់ចំណូលចិត្តនេះនឹងកាន់តែបង្កើនភាពជិតស្និទ្ធរវាងគ្នានឹងគ្នា ព្រោះ បើអ្នកមានអ្វីដែលធ្វើរួមគ្នា ហើយសុទ្ធតែជាចំណង់ចំណូលចិត្តទៀតនោះ អ្នកនឹងកាន់តែមានអារម្មណ៍ស្រលាញ់ ហើយមិនចង់ឃ្លាតពីគ្នា។
៣) ដើរកាន់ដៃគ្នា៖ វាគឺជាអារម្មណ៍មួយដ៏អស្ចារ្យបំផុតសម្រាប់គូស្នេហ៍ ទោះបីវាគ្រាន់តែជាការដើរដោយកាន់ដៃគ្នាក៏ដោយ។ ការកាន់ដៃនេះបង្ហាញពីការខ្វល់ខ្វាយរវាងគ្នា ការចង់ឲ្យអ្នកដទៃដឹងពីស្នេហាខ្លួន និងបង្ហាញពីការថែរក្សាគ្នាផងដែរ។
៤) និយាយថា«ខ្ញុំស្រលាញ់អ្នក»រាល់ពេល៖ ពាក្យនេះគឺមានន័យខ្លាំងណាស់សម្រាប់គូស្នេហ៍ ជាពិសេសរៀងរាល់ពេលព្រឹក បើអ្នកបានស្ដាប់ពាក្យនេះ អ្នកនឹងមានអារម្មណ៍ល្អពេញមួយថ្ងៃតែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org