រឿងរ៉ាវ​សំខាន់​ៗ​​ដែល​អ្នក​មិន​ដឹងពី​​កីឡា​ករ​បាល់ទាត់​ដ៏​ល្បី​​ ​Lionel Messi​​



លោក Lionel Messi ត្រូវបានគេស្គាល់ថា ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេលំដាប់ទី២ (៨១,៤លានដុល្លារអាមេរិក) ខណៈដែលកីឡាករមានតម្លៃខ្លួនថ្លៃជាងគេបំផុតនោះគឺលោក Cristino Ronaldo (៨៨លានដុល្លារអាមេរិក)។ អ្នកប្រហែលជាឆ្ងល់ហើយ     ថាហេតុអ្វីបានជាគេទទួលបានចំណូលច្រើនដល់ថ្នាក់នេះ ? ហើយលុយទាំងនោះ សុទ្ធតែបានពីការលេងបាល់ទាត់ឬយ៉ាងណា? ហើយមានអ្វីពាក់ព័ន្ធនឹងជីវិតតារាបាល់ទាត់ដ៏ល្បីនេះ? ១) លោកLionel Messi រកប្រាក់ចំណូលបានរហូតដល់ទៅ ៨១,៤លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ ២) កិច្ចសន្យារដូវកាលថ្មីដែលក្លឹបអ្នកមានបុណ្យ Barcelona ផ្ដល់ឲ្យលោកគឺមានចំនួន ៨២៦,៥០០ដុល្លារអាមេរិកក្នុងមួយសប្ដាហ៍។ ៣) ក្រុមហ៊ុនផ្លាកយីហោកីឡាAdidas ដ៏ល្បីជាងគេលើលោកគឺជាម្ចាស់ឧបត្ថម្ភដ៏ធំសម្រាប់លោក។ ហើយគេតែងតែឧបត្ថម្ភប្រាក់ដល់កីឡាករនេះ ច្រើនជាង៧លានដុល្លារក្នុងមួយឆ្នាំរួមទាំងស្បែកជើងកីឡាថ្មីៗ សម្រាប់លោកទៀតផង។ ៤) មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនជាច្រើនទៀតក៏ជាម្ចាស់ឧបត្ថម្ភដល់លោកផងដែររួមមាន Gillette, EA, PepsiCo,និង Tata Motors ផងដែរ។ ៥) លោកគឺជាកីឡាករដ៏ល្អបំផុតលើលោក ប្រសិនបើលោកមានគម្រោងចង់ចាកចេញពីក្លឹបយក្សBarcelonaនេះ ក្លឹបថ្មីដែលចង់ទាក់ទងនោះយ៉ាងហោចណាស់ក៏ត្រូវចំណាយប្រាក់ ដល់ទៅ៣៤០លានដុល្លារអាមេរិកសម្រាប់ទិញលោកចេញដែរ។ ៦) ឡានផ្ទាល់ខ្លួនរបស់លោកគឺត្រូវបានស្គាល់ថាជាម៉ាក Maserati Gran Turismo MC Stradale ដែលមានតម្លៃរហូតដល់ទៅ ២៤០, ០០០ដុល្លារអាមេរិក៧) លោកមានមិត្តស្រីម្នាក់ដែលមានសញ្ជាតិអាហ្សង់ទីនដូចគ្នា ហើយក៏មានកូនប្រុស២នាក់ជាមួយនាងផងដែរ ដោយកូនប្រុសច្បងឈ្មោះថា Thiago Messi (៤ឆ្នាំ) និងកូនប្រុសពៅឈ្មោះថាMateo Messi (៩ខែ)។ បញ្ជាក់ ពួកគេទាំង២នាក់មិនទាន់រៀបការនៅឡើយទេ៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.businessinsider.com
X
5s