ធ្វើដូចម៉េចដើម្បីអាចមានពេលចូលរួមសកម្មភាពខាងក្រៅឱ្យបានច្រើន?
ការស្រូបយកខ្យល់អាកាសបរិសុទ្ធគឺជាអ្វីដែលវេជ្ជបណ្ឌិតណែនាំ។ ការស្ត្រេសពីការងារឬមានសំពាធក្នុងជីវិតគឺជារឿងដែលមិនអាចជៀសបាន។ អ្នកអាចចូលរួមសកម្មភាពជាច្រើនដែលអាចជួយសម្រួលដល់អារម្មណ៍របស់អ្នក។ អ្នកជំនាញផ្នែកសុខភាពបានប្រាប់ពីសារប្រយោជន៍នៃបរិយាកាសខាងក្រៅដែលអាចជួយការពារមិនអោយឡើងទម្ងន់ឬជំងឺផ្សេងៗ។
១) ការញុាំអាហារថ្ងៃត្រង់នៅខាងក្រៅ ៖ ប្រសិនជាអាច អ្នកគួរតែចំណាយពេល១ម៉ោងសម្រាប់អាហារពេលថ្ងៃត្រង់ដោយគ្មានទូរស័ព្ទនិងពោរពេញទៅដោយដើមឈើអមជុំវិញ។ ពេទ្យបាននិយាយថា ៖ មនុស្សបច្ចុប្បន្នខ្វះខាតធម្មជាតិ និងត្រូវការធម្មជាតិដើម្បីជួយសម្រួលដល់អារម្មណ៍ផ្លូវចិត្ត។
២) ការដើរ ៖ តើអ្នកធ្វើដំណើរដោយឡានក្រុងឬដោយរត់ភ្លើង? យកពេល១ម៉ោងដើរកាន់សួន។ វិធីនេះអាចល្អជាពិសេសចំពោះអ្នកធាត់មិនឡើងទម្ងន់ ហើយអាចស្រកទម្ងន់និងជួយដល់ផ្លូវចិត្ត។
៣) ចូលរួមកម្មវិធីសហគមន៍៖ ការសកម្មភាពខាងក្រៅជាមួយដែលអ្នកអាចចូលរួម ។ អ្នកអាចទៅខេត្តផ្សេងៗនិងទៅទស្សនាទេសភាពធម្មជាតិជាច្រើន ដូចជា៖ សមុទ្រ ព្រៃ ។ល។
៤) ដាំដើមឈើ៖ អ្នកចិត្តសាស្ត្របាននិយាយថា៖ អ្នកមិនចាំបាច់មានសួនផ្កាខ្លួនឯងនោះទេ អ្នកអាចនាំដើមឈើនៅក្បែរបង្អួចក៏វាអាចជួយបង្កើតភាពរីករាយបានដែរ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com