តើ​អ្នក​គួរ​ឆ្លើយ​ដូច​ម៉េច​​នឹង​សំនួរ ហេតុ​អ្វី​គេ​ត្រូវ​ជ្រើសរើស​អ្នកពេល​សម្ភាសន៍?​



នេះជាសំនួរមួយដែលគេសួរញឹកញាប់បំផុតនៅក្នុងការសម្ភាសន៍។ ពីព្រោះថា វាគ្មានល្បិចក្នុងការឆ្លើយសំនួរនេះទេ។ អ្នកត្រូវបង្ហាញថា ហេតុអ្វីបានជាអ្នកប្រសើរជាងអ្នកដទៃ និង ហេតុអ្វីបានជាគេត្រូវជ្រើសរើសយកអ្នក។ ១ អ្នកអាចធ្វើតាមអ្វីដែលគេត្រូវការ៖ ជំហានទីមួយគឺអ្នកត្រូវធ្វើការស្រាវជ្រាវគ្រប់គ្រាន់។ អ្នកក៏អាចអានពីលក្ខខណ្ឌការងារ ហើយអានវាម្តងទៀត។ ពីព្រោះថា គេអាចសួរពីជំនាញខ្លះៗដូចជា៖ ភាពរហ័សរហួន ភាពវ័យឆ្លាត។ តែ តាមការពិត គេកំពុងរកមនុស្សដែលអាចធ្វើការជាក្រុមនិងមនុស្សដែលអាចធ្វើការដែលដាក់ឲភ្លាមៗ។ ២) គុណភាពច្រើនជាងបរិមាណ៖ គន្លឹះដំបូងគឺអ្នកត្រូវប្រាប់អំពីបទពិសោធន៍ ជំនាញ ស្នាដៃ ការអប់រំជាដើម។ អ្នកអាចចាប់ផ្តើមប្រើប្រាស់បទពិសោធន៍ដែលអ្នកមានក្នុងការឱ្យជារូបភាពក្នុងនាមជាបេក្ខជន។ ប្រសិនជាគេកំពុងរកអ្នកគ្រប់គ្រង ហើយអ្នកមានបទពិសោធន៍នោះ។ អ្នកមានអត្រាច្រើនក្នុងការទទួលបានការងារមួយនេះ។ ៣) ត្រៀមខ្លួន៖ មិនថាអ្នកធ្វើការស្រាវជ្រាវច្រើនប៉ុណ្ណាទេ។ អ្នកអាចនឹងជួបសំនួរដែរអ្នកមិនបានត្រៀមខ្លួន។ ដូច្នេះហើយ អ្នកត្រូវគិតពីបទពិសោធន៍និងជំនាញជាមុន ដែលអ្នកជួយអ្នកផ្តល់ឧទាហរណ៍បានជាច្រើន។ ៤) ចំណុចពិសេស៖ នេះជាកន្លែងឬឱកាសដែលអ្នកអាចបង្ហាញថា អ្នកពូកែជាងអ្នកដទៃ។ ប្រសិនជាអ្នកមានលទ្ធភាពក្នុងការបង្ហាញពីសមត្ថភាពរបស់អ្នកឱ្យបានច្បាស់លាស់ និងនិយាយពីចំណុចដែលគេកំពុងត្រូវការ នោះអ្នកគ្រាន់តែរង់ចាំទូរស័ព្ទតែប៉ុណ្ណោះ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.entrepreneur.co
X
5s