វិធីទាំង ៥យ៉ាងដើម្បីមើលដឹងថា សង្សាររបស់អ្នកកំពុងតែបិទបាំងទុក្ខកង្វល់ជា​មួយ​អ្នក​



ប្រសិនបើអ្នកធ្លាប់កើតទុក្ខ នឹងរឿងអ្វីមួយ អ្នកប្រហែលជាដឹងហើយថា វាធ្វើឲ្យអារម្មណ៍អ្នកចុះខ្សោយ និងអស់កម្លាំងក្នុងការធ្វើអ្វីមួយយ៉ាងណាខ្លះ។ វាអាចជារឿងមួយពិបាកសម្រាប់ដឹងថា តើនរណាគេកំពុងតែមានទុក្ខកង្វល់ក្នុងខ្លួន។ ខាងក្រោមនេះ នឹងបង្រៀនអ្នកឲ្យមើលដឹងថា សង្សារអ្នកកំពុងតែបិទបាំងទុក្ខកង្វល់ដែលគេមាន៖ ១) ពួកគេតែងឈឺក្បាល៖ រោគសញ្ញា ដែលបង្ហាញពីការការកើតទុក្ខ គឺអ្នកតែងតែឈឺក្បាលជាប្រចាំ។ ប្រសិនបើ សង្សាររបស់អ្នកតែងតែមានអាការៈឈឺក្បាលជាប្រចាំដោយគ្មានមូលហេតុ នោះ វាជាសញ្ញាបង្ហាញថាគេមានទុក្ខហើយ។ ២) មិនសូវមានកម្លាំងកំហែង៖ ជាការពិតណាស់ ពេលដែលអ្នកកើតទុក្ខនឹងអ្វីមួយ វានឹងធ្វើឲ្យកម្លាំងរបស់អ្នកចុះថមថយទៅ ព្រោះ អ្នកប្រើប្រាស់កម្លាំងច្រើនពេកសម្រាប់គិតរឿងដែលអ្នកកំពុងតែភ័យព្រួយនោះ។ ៣) ពិសាអាហារច្រើនជាងរាល់ដង៖ អ្នកដែលមានទុក្ខកង្វល់ខ្លាំង តែងតែយកចំណីអាហារមកបិទបាំងការមិនសប្បាយចិត្តទាំងនោះ។ ម៉្យាងវិញទៀត នៅពេលដែលអ្នកមានអារម្មណ៍ធុញថប់ និងតប់ប្រមល់ខ្លាំង រាងកាយរបស់អ្នកនឹងស្វែងរកចំណីកាន់តែច្រើន ដើម្បីមកបំពេញកម្លាំងរបស់ខ្លួនបន្ថែមទៀត។ ៤) សម្រាកមិនគ្រប់គ្រាន់៖ នៅពេលដែលសង្សាររបស់អ្នកសម្រាកមិនលក់ដូចរាល់ដង ហើយនោះ វាប្រាកដជាមានអ្វីប្លែកហើយ។ ការសម្រាកនេះគឺបង្ហាញពីសុខភាពល្អ ទាំងចិត្ត និងកាយ។ តែបើពួកគេសម្រាកមិនលក់ ហើយនោះ វាគឺជាសញ្ញាបង្ហាញថា គេកំពុងតែពិបាកចិត្តហើយ។ ៥) គេប្រើប្រាស់ពាក្យសម្ដីប្លែកពីរាល់ដង៖ អ្នកអាចសង្កេតមើល ការប្រើប្រាស់ពាក្យពេចន៍គេបាន ដោយ ភាគច្រើនគេតែងនិយាយពីផ្លូវនានាដែលអាចធ្វើឲ្យជីវិតកាន់តែប្រសើរជាងពេលរាល់ដង ឬមួយក៏និយាយអំពីជីវិតលំបាកដែលពួកគេធ្លាប់ឆ្លងកាត់កន្លងមកផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ psychcentral.com
X
5s