គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត​



ចង់ក្លាយទៅជាមនុស្សម្នាក់ថ្មី ហើយល្អជាងមុន មិនមែនជារឿងងាយស្រួលនោះទេ មានមនុស្សជាច្រើនដែលចង់ប៉ងធ្វើវា តែមានមនុស្សភាគតិចណាស់ដែលអាចសម្រេចវាបាន ដោយសារតែវាត្រូវការតស៊ូខិតខំប្រឹងប្រែង អត់ធ្មត់ និងភាពឆ្លាតវៃ និងអ្វីផ្សេងជាច្រើនទៀតដែលអ្នកនឹកស្មានមិនដល់ តែប្រសិនបើអ្នកពិតជាចង់ធ្វើវាឲ្យបានពិតមែន ចំណុចទាំង៣ខាងក្រោមនេះនឹងអាចជួយអ្នកបាន៖

១) ការគិត៖ ការគិតរបស់អ្នកពិតជាសំខាន់ណាស់ អ្នកត្រូវតែចេះគិតឲ្យបានស៊ីជម្រៅនិងវែងឆ្ងាយ ហើយអ្វីដែលសំខាន់កុំព្យាយាមគិតតាមមតិភាគច្រើន អ្នកគួរតែរៀនគិត រៀនវិភាគតាមរបៀបរបស់អ្នក។ នៅពេលដែលអ្នកចេះគិត វិភាគ ថ្លឹងថ្លែងបានល្អ អ្នកនឹងមានអារម្មណ៍ថាវាមានភាពងាយស្រួលជាងមុនក្នុងការផ្លាស់ប្ដូរខ្លួនឯង ដោយសារតែអ្នកបានគិតម៉ត់ចត់ហើយ។

២) រូបរាងកាយ៖ អ្នកប្រហែលជាគិតថា រូបរាងមិនមែនជារឿងសំខាន់អីណាស់ណានោះទេ ព្រោះថាមនុស្សយើងមិនគួរវាយតម្លៃតែនៅលើរូបរាងកាយខាងក្រៅនោះទេ តែមិនថាយ៉ាងណានោះទេ ពួកគេនៅតែវាយតម្លៃអ្នកអីចឹងជាពិសេស គឺលើកដំបូងដែលពួកគេជួបអ្នក។ អ្នកគួរតែថែរាងកាយអ្នកឲ្យបានល្អព្រោះវាក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នករឹតតែមានទំនុកចិត្តលើខ្លួនឯងដែរ តែកុំហួងហែងវាហួសហេតុពេក រហូតយកវាមកធ្វើជាឧបសគ្គនោះទេ។

៣) ត្រៀមចិត្ត៖ អ្នកត្រូវចងចាំថាវាមិនមែនជារឿងងាយនោះទេ តែអ្នកក៏មិនត្រូវបោះបង់វាឡើយ ទោះបីជាមនុស្សទូទៅអាចនឹងបោះបង់វាចោល បើអ្នកចង់ក្លាយមនុស្សលេចធ្លោ អ្នកមិនគួរបោះបង់វានោះទេ ហើយអ្នកក៏មិនត្រូវភ្លេចការអាននោះទេ ព្រោះវាជាដុំពេជ្រមួយដែលនាំអ្នកទៅកាន់ភាពជោគជ័យ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com

X
5s