ចំណុច ៤យ៉ាងនេះនឹងកើតឡើង ប្រសិនជាទំនាក់ទំនងរបស់អ្នកជាស្នេហាពិត
ពេលអ្នកមានស្នេហាដ៏ស្មោះត្រង់មួយ អ្នកនឹងមានអារម្មណ៍ថា អ្នកមានវត្ថុដែលមិនអាចកាត់ថ្លៃបាន។ ពេលអ្នកនៅក្មេង អ្នកប្រហែលជាធ្លាប់ស្ដាប់រឿងព្រេងនិទានជាច្រើន។ តើស្នេហាពិតត្រូវមានអ្វីខ្លះ?
១) អ្នកនឹងរឹងពឹងនិងចាស់ទុំជាមុន៖ ពេលអ្នកមានស្នេហាពិត អ្នកអាចរៀននូវរឿងជាច្រើនអំពីខ្លួនអ្នកតាមរយៈដៃគូ។ អ្នកទាំងពីរបានផ្លាស់ប្ដូរជាច្រើន។ អ្នកទាំងពីរបង្រៀនគ្នាទៅវិញទៅមក។ គ្មានអ្នកណាបង្ខំអ្នកណាឡើង។ អ្នកទាំងពីរព្យាយាមធ្វើល្អអស់ពីសមត្ថភាពនិងលើកទឹកចិត្តឲគ្នាក្នុងជំនួញ។
២) ភាពជឿជាក់៖ ភាពជឿជាក់គឺមិនអាចវាយតម្លៃបានក្នុងទំនាក់ទំនងស្នេហា។ វាជាផ្នែកមួយដែលចងភ្ជាប់អ្នកទាំងពីរ។ ប្រសិនជាវាបាត់បង់ វាពិតជាពិបាកដើម្បីឲគេមកជឿលើអ្នកម្ដងទៀត។ ភាពជឿជាក់ប្រៀបបានដូចជាកាវដែលចងអ្នក។ ក្នុងស្នេហាដ៏ស្មោះត្រង់គឺគ្មានការរិះគុនឡើយ ពីព្រោះថាអ្នកទាំងពីរគួរតែបើកចំហទៅវិញទៅមក។
៣) អ្នកអភ័យទោសដោយងាយស្រួល៖ គ្មានស្នេហាណាដែលល្អឥតខ្ចោះនោះទេ ពីព្រោះថាមនុស្សតែងតែមានកំហុស។ យើងតែងតែប្រព្រឹត្តនូវកំហុសខ្លះៗដែលជារឿងធម្មតានិងមិនអាចជៀសផុតបានឡើយក្នុងជីវិត។ អ្នកទាំងពីរអាចប្រកែកគ្នានូវរឿងជាច្រើន ប៉ុន្តែអ្នកទាំងពីរមិនទើសគ្នាឡើយ។ ភាពអត់ឱនអាចពង្រឹងទំនាក់ទំនងឲខ្លាំងជាងមុន។
៤) ភាពមានតម្លៃចំពោះខ្លួន៖ អ្នកទាំងពីរអាចប្រាប់ឬបង្ហាញពីចំណុចខ្សោយហើយនៅតែស្រលាញ់គ្នា។ ពេលអ្នកមានស្នេហាស្មោះត្រង់ អ្នកទាំងពីរមានអារម្មណ៍ល្អទៅវិញទៅមក និងព្រមផ្លាស់ប្តូរដើម្បីស្នេហាមួយនេះ៕
ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com