​អ្នក​ញៀន​ប្រើ​​ទូរស័ព្ទ​ដៃ​មែន​ទេ? វិធីសាស្ត្រ​ខាង​ក្រោម​នេះ ​អាច​ជួយ​អ្នក​បាន​



បញ្ហាមួយនេះកើតមានឡើងចំពោះមនុស្សសឹងតែគ្រប់គ្នា អ្នកខ្លះគ្រាន់តែក្រោកពីគេងភ្លាមដឹងតែទាញទូរស័ព្ទយកមកមើល ពេលញាំបាយក៏ចុច ពេលរៀនក៏ចុច ពេលគេងមិនលក់ក៏ចុច ដែលបង្កើតជាទម្លាប់អាក្រក់មួយសម្រាប់ពួកគេ។ តើធ្វើយ៉ាងណាទើបអាចបំបាត់ទម្លាប់អាក្រក់មួយនេះបាន? ១) ចេះគ្រប់គ្រងខ្លួនឯង៖ នេះគឺជាចំណុចពិបាកជាងគេក្នុងការធ្វើ តែបើសិនជាអ្នកពិតជាអាចធ្វើបានមែននោះ អ្នកនឹងមានអារម្មណ៍ថាធូរស្រាលជាងមុន ព្រោះថាបើអ្នកមិនអាចធ្វើបាននោះទេ អ្នកនឹងមិនអាចធ្វើអ្វីផ្សេងទៀតបានល្អនោះឡើយ។ ២) រៀនបង្កើតទម្លាប់ថ្មី៖ តើអ្នកធ្លាប់តែចុចទូរស័ព្ទ៥ម៉ោងក្នុងមួយថ្ងៃមែនទេ? សាកបង្កើតទម្លាប់ថ្មីដោយធ្វើការកាត់បន្ថយពេលវេលាបន្តិចម្តងៗរហូតវាក្លាយជាទម្លាប់ថ្មីរបស់អ្នក។ អ្នកមិនអាចបញ្ឈប់វាបានភ្លាមៗនោះទេ តែបើអ្នកកាត់បន្ថយវាបន្តិចម្ដងៗ វាហាក់បីដូចជាមានប្រសិទ្ធភាពជាង។ ៣) រកអ្វីមកធ្វើជំនួស៖ តាមពិតទៅមិនមកពីអ្នកទំនេរគ្មានអ្វីធ្វើនោះទេ តែមកពីអ្នកមិនព្រមទៅធ្វើរឿងដែលចាំបាច់នោះ ដូចជាធ្វើកិច្ចការសាលា ទៅហាត់ប្រាណ ឬអានសៀវភៅជាដើម។ បើអ្នកចង់ធ្វើវា អ្នកគួរយកចំណុចទី២មកអនុវត្តដោយធ្វើវាបន្តិចម្ដងៗ ហើយធ្វើវាជារៀងរាល់ថ្ងៃ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.m.webmd.com
X
5s