៣​ចំណុច​ដែល​អ្នក​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​ ដើម្បី​រក្សា​កុំព្យូទ័រ​ឲ​នៅ​ល្អ​



តើអ្នកធ្លាប់ដែរទេ នៅសុខៗកុំព្យូទ័ររបស់អ្នកក៏ខូច? ហើយអ្នកមិនបានធ្វើអ្វីវាសោះ។ ចំពោះអ្នកខ្លះ កុំព្យទ័រប្រៀបបានដូចជាជីវិត។ បើគ្មានវាតែមួយថ្ងៃ វាប្រៀបបានដូចអត់វាមួយជីវិត។ ហើយពេលខ្លះ អ្នកក៏បន់ស្រន់សូមឲកុំព្យូទ័ររបស់អ្នកមិនកើតអី។ ខាងក្រោមនេះនឹងប្រាប់ពីវិធីទាំងអ្នកអាចធ្វើបាន។ ១) មានកម្មវិធីកម្ចាត់មេរោគ៖ កម្មវិធីកម្ចាត់មេរោគគឺមានសារៈសំខាន់ណាស់ចំពោះកុំព្យូទ័រ។ កម្មវិធីកម្ចាត់មេរោគដើរតួជាអ្នកការពារកុំព្យូទ័ររបស់អ្នកខូច។ ក៏ប៉ុន្តែ ចំពោះអ្នកមិនខ្វល់ពីសារៈសំខាន់របស់វាអ្វី ពួកគេមិនដំឡើងកម្មវិធីកម្ចាត់មេរោគឡើយ។ ដូច្នេះហើយ ចូរអ្នកកុំភ្លេចUpdate រៀងរាល់អាទិត្យ។ ២) មានកម្មវិធីទាយយកឯកសារត្រឡប់មកវិញ៖ នៅពេលកុំព្យូទ័ររបស់អ្នកខូច អ្នកតែងតែបារម្ភខ្លាចបាត់បង់ឯកសារ។ ជាពិសេសចំពោះអ្នកនិពន្ធដែលបាត់បង់នូវឯកសារដែលចំណាយពេលអស់ជាច្រើនខែ ឆ្នាំ។ វាប្រៀបដូចជាសុបិនអាក្រក់ក្លាយជាការពិត។ នៅសម័យនេះ មានកម្មវិធីជាច្រើនដែលអ្នកអាចផ្ទុកឯកសារបានជាច្រើន ដូចជា ៖ Google Drive និង Dropbox។ ៣) ចំណាយពេលរៀបចំឯកសារ៖ មនុស្សយើងតែងតែមានទម្លាប់ទុកឯកសារមិនចាំបាច់ជាច្រើននៅក្នុងកុំព្យូទ័រ។ វាអាចជារូបថត ឬ កិច្ចការសាលាដែលអ្នកបានធ្វើយូរយារណាស់មកហើយ។ ការផ្ទុកឯកសារច្រើនពេកអាចធ្វើឲកុំព្យូទ័រមិនមានកន្លែងផ្ទុកតទៅទៀតនិងខូច។ ដូច្នេះហើយ រៀងរាល់ចុងអាទិត្យ អ្នកគួរចំណាយពេលខ្លះដើម្បីត្រួតពិនិត្យឯកសារដែលចាំបាច់និងគួរទុកនៅក្នុងកុំព្យូទ័ររបស់អ្នក៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖  www.lifehack.org
X
5s