​វីដេអូ​បង្ហាញ​ពី​មុខងារ​ថ្មីៗ​​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ WatchOS 3 របស់ Apple​



ក្រុមហ៊ុន Apple ទើបតែបានប្រកាសចេញប្រព័ន្ធប្រតិបត្តិការនាឡិកាជំនាន់ថ្មី watchOS 3 នៅក្នុងសន្និសីទ WWDC 2016 កាលពីដើមខែមិថុនានេះ។ watchOS ជំនាន់ថ្មីនេះ ត្រូវបានបញ្ចូលដោយមុខងារថ្មីៗមួយចំនួន ហើយកំពុងត្រូវបានក្រុមហ៊ុនធ្វើការអភិវឌ្ឍដើម្បីស្វែងរកចំណុចខ្វះខាត និងត្រៀមបំពាក់នៅលើនាឡិកា Apple Watch ស៊េរីថ្មីដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំ២០១៦ នេះ។ https://youtu.be/-VbdMnJ6ers បុរសការងារពីគេហទំព័រ MacRumors បានបញ្ចេញវីដេអូរៀបរាប់អំពីមុខងារថ្មីៗដែលនឹងមាននៅលើនាឡិកា Apple Watch ជំនាន់ថ្មី ដែលប្រើប្រព័ន្ធសូហ្វ៊ែរ watchOS 3 នេះ។ អ្នកអាចស្វែងយល់ពីមុខងារថ្មីបានលំអិតមាននៅលើ watchOS 3 បាន តាមរយៈវីដេអូខាងក្រោម៖ ទោះជាយ៉ាងណា ខាងក្រុមហ៊ុន Apple ពុំទាន់បានធ្វើការអះអាងអំពីកាលបរិច្ឆេទដែលនឹងប្រកាសប្រព័ន្ធសូហ្វ៊ែរនេះឱ្យប្រើប្រាស់នៅលើនាឡិកា Apple Watch ជាផ្លូវការនៅឡើយ។ ប៉ុន្តែគេរំពឹងថា watchOS 3 នឹងចេញឱ្យប្រើប្រាស់ផ្លូវការនៅអំឡុងខែកញ្ញា ស្របពេល iOS 10 ប្រើបានផ្លូវការតែម្ដង៕
X
5s