ចង់​ដឹង​ថា​អ្នក​ជា​មនុស្ស​ដូចម្ដេច​ ដោយ​គ្រាន់​តែ​មើល​លើ​ថ្ងៃ​ដែល​អ្នក​កើត​



ជាការពិតណាស់ អ្នកអាចទាយដឹងពីបុគ្គលិកលក្ខណៈរបស់នរណាម្នាក់បាន ដោយគ្រាន់តែមើលលើថ្ងៃដែលពួកគេកើតនោះ។ ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកដឹង សម្រាប់អ្នកដែលមានថ្ងៃកំណើតចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យ៖ ១) ថ្ងៃច័ន្ទ៖ អ្នកជាមនុស្សដែលចូលចិត្តប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ទៅកាន់អ្នកដទៃ ហើយពេលមានរឿងអ្វីកើតឡើងចំពោះអ្នក អ្នកឆាប់សប្បាយចិត្ត កើតទុក្ខ រួមទាំងឆាប់ភិតភ័យផងដែរ។ អ្នកតែងតែមានគំនិតល្អជាងអ្នកដទៃ ជាពិសេសគឺគំនិតក្នុងការរកស៊ីនេះឯង។ ២) ថ្ងៃអង្គារ៖ អ្នកជាមនុស្សដែលសកម្មបំផុតនៅក្នុងជីវិត ដោយអ្នកក្លាហាននិងម៉ត់ចត់ជាទីបំផុតចំពោះការងារដែលអ្នកត្រូវធ្វើ។ ប៉ុន្តែពេលខ្លះ អ្នកតែងតែឲ្យការព្រួយបារម្ភនានាផុសឡើងក្នុងខួរក្បាលអ្នក ដែលជាហេតុនាំឲ្យអ្នកមានបញ្ហាជាច្រើននៅក្នុងជីវិត។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏ជាមនុស្សប្រភេទសម្ភារៈនិយមផងដែរ ដោយអ្នកចូលចិត្តទិញសម្ភារៈថ្មីៗ ដែលអ្នកចង់បាន។ ៣) ថ្ងៃពុធ៖ អ្នកជាមនុស្សឆ្លាតវៃខ្លាំងក្នុងការធ្វើជំនួញនានា ព្រោះ អ្នកសម្បូរទៅដោយគំនិតច្នៃប្រឌិត អាចបត់បែនតាមគ្រប់កាលៈទេសៈ។ អ្នកមិនដែលខ្វាយខ្វល់ ទៅលើការតុបតែងខ្លួនអ្វីនោះទេ មានន័យថាអ្នកជាមនុស្សចូលចិត្តអ្វីដែលសាមញ្ញជាទីបំផុតសម្រាប់ខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកជាមនុស្សដែលចង់ដឹងពីបញ្ហាគ្រប់យ៉ាងដើម្បីទទួលយកបទពិសោធន៍ ជាពិសេសចូលចិត្តបង្កើនទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានច្រើន ទោះបីមនុស្សទើបតែស្គាល់គ្នាក្ដី។ ៤) ថ្ងៃព្រហស្បត្ណិ៖ អ្នកជាមនុស្សឆ្លាត ឆាប់យល់ដឹងកាលៈទេសៈ ហើយតែងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកដទៃព្រោះអ្នកពិតជាឆ្លាតគួរឲ្យទាក់ទាញ។ ភាគច្រើន អ្នកងាយនឹងទទួលបានឋានៈការងារកម្រិតខ្ពស់ណាស់ ដោយសារតែ អ្នកជាមនុស្សខិតខំធ្វើការ មានភាពជាអ្នកដឹកនាំពីកំណើតស្រាប់ និងចូលចិត្តធ្វើដំណើរផងដែរ។ ៥) ថ្ងៃសុក្រ៖ អ្នកជាមនុស្សស្រលាញ់ភាពស្ងប់ស្ងាត់ សម្រស់ ស្នេហា និងតែងតែចូលចិត្តភាពសប្បាយរីករាយ។ អ្នកដែលកើតនៅក្នុងថ្ងៃនេះ ភាគច្រើនតែងតែមានចំណង់ចំណូលចិត្តខ្លាំងខាងវិស័យសិល្បៈ ខាងរចនាម៉ូដសំលៀកបំពាក់ គួបផ្សំ នឹងគំនិតច្នៃប្រឌិតខ្ពស់ទៀតផង។ ៦) ថ្ងៃសៅរ៍៖ អ្នកជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងមានភាពម៉ត់ចត់ជាទីបំផុត ដែលជាហេតុនាំឲ្យមនុស្សប្រភេទនេះមានអ្នកជឿទុកចិត្តច្រើន។ នៅពេលខ្លះវា អាចជារឿងពិបាកដែរក្នុងការគ្រប់គ្រងអ្នក ព្រោះ អ្នកគោរពគំនិតរបស់ខ្លួនឯងខ្លាំងក្នុងការធ្វើអ្វីមួយ ហើយមិនហ៊ានពឹងពាក់ច្រើនលើអ្នកដទៃពេកទេ។ ៧) ថ្ងៃអាទិត្យ៖ អ្នកជាមនុស្សដ៏ស្មោះត្រង់ គួរឲ្យទុកចិត្ត តែពេលខ្លះចូលចិត្តខ្វាយខ្វល់ពីសម្ដីមនុស្សជុំវិញខ្លួន ហួសហេតុ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ជាមនុស្សចូលចិត្តជួយអ្នកដទៃពីកំណើតផងដែរ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺអ្នកឆាប់ខឹង ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់មិត្តភាពដែលអ្នកមានផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.dayofbirth.net
X
5s