កំណើននៃការនាំចេញស្រាកើនឡើងគួរឲ្យកត់សម្គាល់ តើមានប្រទេសណាខ្លះនាំចេញច្រើនជាងគេ?
តាមការឲ្យដឹងពី គេហទំព័រ World Top Exports បានបង្ហាញថា ការនាំចេញស្រាទៅលក់នៅជុំវិញពិភពលោក ទទួលបានប្រាក់ចំណូលសរុបប្រមាណ ៣១,៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យកាន់តែដឹងច្បាស់ទៀតថា តើមានប្រទេសណាខ្លះ ដែលនាំចេញស្រាច្រើនជាងគេលើលោក៖
១) ប្រទេសបារាំង( ៩,២ពាន់លានដុល្លារអាមេរិក , ២៨,៨ភាគរយ)
២) ប្រទេសអ៊ីតាលី ( ៦ពាន់លានដុល្លារអាមេរិក , ១៨,៨ភាគរយ)
៣) ប្រទេសអេស្ប៉ាញ ( ៣ពាន់លានដុល្លារអាមេរិក , ៩,៣ភាគរយ)
៤) ប្រទេសឈីលី (១,៨ពាន់លានដុល្លារអាមេរិក , ៥,៨ភាគរយ)
៥) ប្រទេសអូស្ត្រាលី (១,៦ពាន់លានដុល្លារអាមេរិក , ៥,១ភាគរយ)
៦) សហរដ្ឋអាមេរិក (១,៥ពាន់លានដុល្លារអាមេរិក , ៤,៩ភាគរយ)
៧) ប្រទេសអាល្លឺម៉ង់ ( ១,១ពាន់លានដុល្លារអាមេរិក , ៣,៤ភាគរយ)
៨) ប្រទេសនូវែលហ្សេឡង់ (១,១ពាន់លានដុល្លារអាមេរិក , ៣,៤ភាគរយ)
៩) ប្រទេសព័រទុយហ្គាល់ ( ៨១៧,៧ លានដុល្លារអាមេរិក , ២,៦ភាគរយ)
១០) ប្រទេសអាហ្សង់ទីន ( ៨១៧,៤ លានដុល្លារអាមេរិក , ២,៦ភាគរយ)
១១) ប្រទេសអាហ្វ្រិកខាងត្បូង ( ៦៩៨,២ លានដុល្លារអាមេរិក , ២,២ភាគរយ)
១២) ចក្រភពអង់គ្លេស ( ៦៧៣,១ លានដុល្លារអាមេរិក , ២,១ភាគរយ)
១៣) ទីក្រុងហុងកុង ( ៦១៥,៩ លានដុល្លារអាមេរិក , ១,៩ភាគរយ)
១៤) ប្រទេសសិង្ហបុរី ( ៤៣៣,៣ លានដុល្លារអាមេរិក , ១,៤ភាគរយ)
១៥) ប្រទេសចិន ( ៤១៤,៨ពាន់លានដុល្លារអាមេរិក , ១,៣ភាគរយ)
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.worldstopexports.com