បើ​អ្នក​ជា​អ្នក​ដឹក​នាំ​គេ​ហើយ ​គេ​មិន​ចង់​ធ្វើ​តាម​ ​ខាង​ក្រោម​នេះ​ជា​មូលហេតុ​



វាប្រាកដជាមានមូលហេតុហើយ ដែលអ្នកធ្លាប់តែដឹកនាំគេបាន ប៉ុន្តែពួកគេប្រែទៅជាលែងស្ដាប់អ្នកនោះ។ បើអ្នកជាអ្នកដឹកនាំល្អ គេប្រហែលជាស្ដាប់ និងគោរពអ្នកជាមិនខាន ប៉ុន្តែនេះអាចថាអ្នកមានកំហុសអ្វីមួយដោយមិនដឹងខ្លួន ក្នុងនោះមាន៖ ១) គួរដឹងពីគោលដៅ៖ ប្រសិនបើអ្នកធ្វើការអ្វីមួយដោយគ្មានដឹងពីគោលដៅច្បាស់លាស់ នោះប្រហែលជាគ្មានអ្នកនរណាម្នាក់ចង់ដើរតាមអ្នកឡើយ ព្រោះ អ្នកអាចដឹកនាំពួកគេទៅកន្លែងណាឲ្យប្រាកដក៏មិនដឹង។ បើអ្នកមានគោលដៅច្បាស់លាស់ហើយនោះ ប្រាកដណាស់ រាល់ការដឹកនាំផ្សេងៗ របស់អ្នកនឹងជំរុញឲ្យអ្នកដទៃដើរតាមជាមិនខាន។ ២) ត្រូវចេះជំរុញទឹកចិត្តអ្នកដទៃឲ្យខ្លាំងក្លា៖ ប្រសិនបើអ្នកមិនផ្ដល់ការជំរុញទឹកចិត្ត ទៅអ្នកដទៃ ផង ហេតុអ្វីពួកគេត្រូវចំណាយពេលចាកចេញពីអ្វីដែលគេចង់ធ្វើ ហើយមកស្ដាប់តាមអ្នកនោះ។ ដូច្នេះអ្នកត្រូវធ្វើយ៉ាងណា បង្ហាញពួកគេថាអ្នកត្រូវការ ការចូលរួមទាំងអស់គ្នាដើម្បីសម្រេចបានជោគជ័យ។ ៣) បង្កើនភាពសប្បាយរីករាយ៖ ប្រសិនបើអ្នកដឹកនាំនរណាម្នាក់ ដោយមិនបានផ្ដល់ភាពសប្បាយរីករាយនោះ ពួកគេនឹងឆាប់មានអារម្មណ៍ធុញថប់ ព្រោះ អ្នកម៉ត់ចត់ខ្លាំងពេកក្នុងការធ្វើអ្វីមួយ។ ប្រសិនបើអ្នក បង្កើនបរិយាកាសជុំវិញ ឲ្យកាន់តែសប្បាយរីករាយនោះ វាក៏ជាផ្នែកមួយក្នុងការគ្រប់គ្រងអ្នកដទៃផងដែរ៕ ប្រែសម្រួល៖  ព្រំ សុវណ្ណកណ្ណិកា ប្រភព៖   www.success.com
X
5s