អត្ថប្រយោជន៍​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​ពី​ដើម​ឈើ​​



ដើមឈើបង្កើតប្រព័ន្ធអេកូឡូស៊ីដែលផ្តល់នូវជម្រកសត្វនិងស្បៀងអាហារសម្រាប់សត្វបក្សីនិងសត្វផ្សេងទៀត។ ដើមឈើស្រូបយកកាបូនឌីអុកស៊ីតនិងបញ្ចេញអុកស៊ីហ្សែន។ ដើមឈើធំមួយអាចផ្គត់ផ្គង់អុកស៊ីហ្សែនពេញមួយថ្ងៃសម្រាប់មនុស្សបួននាក់។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលអ្នកគួរតែចាប់ផ្ដើមដាំដើមឈើ។ ១) ដើមឈើការពារ ការផ្លាស់ប្ដូរអាកាសធាតុ៖ កាបូនឌីអុកស៊ីត (ឧស្ម័ន CO2) ដែលបង្កឡើងដោយកត្តាជាច្រើនគឺមានការរួមចំណែកដល់ការផ្លាស់ប្ដូរអាកាសធាតុរបស់ពួកយើង។ ដើមឈើស្រូបយកឧស្ម័ន CO2 និងបញ្ចេញអុកស៊ីហ្សែនមកវិញ។ នៅក្នុងមួយឆ្នាំ ដើមឈើដែលមានវ័យចាស់អាចស្រូបយកឧស្ម័ន CO2 ដែលស្មើនឹងអ្នកបើកបររថយន្តចំណាយ២៦០០ Miles។ ២) ដើមឈើអាចកាត់បន្ថយអំពើហិង្សា៖ ផ្ទះដែលគ្មានដើមឈើពណ៌បៃតងច្រើនមានអំពើហិង្សាជាងផ្ទះដែលដាំដើមឈើ។ លើសពីនេះទៅទៀត ដើមឈើក៏ជួយកាត់បន្ថយនៃភាពភ័យខ្លាច។ នេះបើតាមការស្រាវជ្រាវ។ ៣) ដើមឈើក៏អាចបង្កើនចំណូលសេដ្ឋកិច្ច៖ ដំណាំផ្លែឈើដែលប្រមូលបានអាចយកទៅលក់ក្នុងសហគមន៍អាចបង្កើតចំណូលក្នុងគ្រួសារបាន។ ម៉្យាងវិញទៀត អាជីវកម្មក៏អាចបង្រៀនមនុស្សក្នុងការគ្រប់គ្រងកាកសំណល់ និងការរៀបចំសួនច្បារនានាក្នុងទីក្រុង។ ៤) ដើមឈើអាចកាត់បន្ថយកម្ដៅ៖ សីតុណ្ហភាពនាពេលបច្ចុប្បន្ន បានកើនឡើងគួរឲកត់សម្គាល់។ ដើមឈើតាមដងផ្លូវត្រូវបានកាត់នឹងជំនួសដោយអគារខ្ពស់ៗ។ ជាទូទៅ ដើមឈើអាចកាត់បន្ថយកម្តៅដល់ទៅ១០F និងបញ្ចេញចំណាយទឹកក្នុងខ្យល់អាកាស។ ៥) ដើមឈើជួយសន្សំថាមពល៖ ការដាំដើមឈើបីដើមនៅជុំវិញផ្ទះអាចជួយកាត់បន្ថយតម្រូវការម៉ាស៊ីនត្រជាក់នៅរដូវក្តៅដល់ 50 ភាគរយ។ ដោយកាត់បន្ថយសេចក្ដីត្រូវការថាមពលសម្រាប់ត្រជាក់ផ្ទះរបស់យើង យើងបានកាត់បន្ថយកាបូនឌីអុកស៊ីតនិងមិនប៉ះពាល់ដល់បរិស្ថាន។ ៦) ដើមឈើជួយព្យាបាលដល់អ្នកជំងឺ៖ តាកការសិក្សាបានបង្ហាញថា អ្នកជំងឺដែលមើលដើមឈើតាមបង្អួចរបស់ពួកគេជាសះស្បើយលឿនជាងអ្នកដែលមិនបានមើល។ ដើមឈើក៏អាចជួយកាត់បន្ថយមានជំងឺដែរ។ លើសពីនេះទៅទៀត ដើមឈើជួយឲអ្នកមានកម្លាំងនិងកាត់បន្ថយបញ្ហាផ្លូវចិត្ត៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖ www.treepeople.org
X
5s