​កាលៈទេសៈ​​ទាំង​ ៥​ដែល​អ្នក​គួរ​និយាយ​ពាក្យថា​ "អរគុណ"​



នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មនុស្សមួយចំនួនមិនសូវចូលចិត្តនិយាយពាក្យថា "អរគុណ" ទេ ទោះបីជាយើងមានសុភាសិត "ថ្លៃអីនឹងមាត់ ថោកអីនឹងដៃ"។ តែប្រសិនជាអ្នកក្រឡេកមកមើលប្រទេសជប៉ុនវិញ មនុស្សគ្រប់គ្នាសឹងតែនិយាយពាក្យ "អរគុណ" ជាមួយស្នាមញញឹម។ ដូច្នេះហើយ ប្រសិនជាអ្នកជូបប្រទះនូវស្ថានភាពខាងក្រោម កុំភ្លេចនិយាយពាក្យ "អរគុណ"។ ១) នៅពេលដែលសំដីរបស់អ្នកដឹកនាំអាចផ្លាស់ប្ដូរជីវិតអ្នក៖ នៅក្នុងសម័យអ៊ីនធឺណិតនេះ វាមានការងាយស្រួលសម្រាប់មនុស្សម្នាក់រៀនសូត្រតាមគេហទំព័រឬ តាមបណ្ដាញសង្គមដូចជា Facebook។ល។ ប៉ុន្តែ ពាក្យថា "អរគុណ"ពិតជាមានសារៈសំខាន់ណាស់។ ប្រសិនជាអ្នកប្រទះឃើញនរណាម្នាក់សរសេរអ្វីបានល្អ អ្នកគួរតែនិយាយពាក្យ "អរគុណ"។ វាមានន័យណាស់សម្រាប់អ្នកសរសេរ។ ២) នៅពេលនរណាម្នាក់ឲដំបូន្មាន៖ ទោះបីជាអ្នកគិតថា ដំបូន្មានទាំងនោះមិនមានប្រយោជន៍ឬអ្នកមិនធ្វើតាមក៏ដោយ តែយ៉ាងហោចណាស់ ពួកគេបានព្យាយាមជួយអ្នក។ ប្រសិនវាមិនមែនជាអ្វីដែលអ្នកចង់បាននោះទេ ប៉ុន្តែ ការអរគុណមួយម៉ាត់ពិតជាមានន័យ។ ៣) នៅពេលនរណាម្នាក់សរសើរអ្នក៖ នៅពេលនរណាម្នាក់សរសើរអ្នក ដូចជាធ្វើបានល្អណាស់ ឬសក់របស់អ្នកស្អាត មនុស្សជាច្រើនច្រើនតែបំភ្លេចវាចោល។ ការធ្វើបែបនេះអ្នកអាចនឹងធ្វើឲអ្នកនិយាយមានអារម្មណ៍ថា ពាក្យដែលគេនិយាយនោះ មានប្រយោជន៍។ ៤) នៅពេលនរណាព្យាយាមជួយអ្នក៖ មនុស្សភាគច្រើន តែងតែគិតថា យើងមិនចាំបាច់ការជួយពីអ្នកដទៃទេ ឬអ្នកខ្លះគិតថាអ្នកអាចធ្វើវាបានដោយខ្លួនឯង។ ប៉ុន្តែ ចូរកុំភ្លេចពីតម្លៃរបស់នរណាម្នាក់ដែលបានព្យាយាមជួយអ្នក។ ៥) នៅពេលនរណាម្នាក់គាំទ្រអ្នក៖ នៅពេលនរណាម្នាក់គាំទ្រអ្នក ឬនៅក្បែរអ្នក អ្នកច្រើនតែភ្លេចព្រោះអ្នកតែងតែឃើញពួកគេ។ មិនថាពួកគេជាសាច់ញាតិឬមិត្តភក្ត្រ ពួកគេក៏ចង់បានការស្រលាញ់ឬការទទួលស្គាល់ដែរ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s