ហេតុអ្វី​សុខ​ចិត្ត​នៅ​ម្នាក់​ឯង​​ ក៏​មិន​ទៅ​ទ្រាំ​រស់​ជាមួយ​មនុស្ស​ដែល​មិន​ផ្ដល់​តម្លៃ​ដល់​អ្នក?​



ពេលខ្លះស្នេហាក៏មិនអាចបន្តទៅមុខរួចដែរ ប្រសិនបើដៃគូម្ខាងទៀតមិនបានផ្ដល់តម្លៃឲ្យគ្នា នោះ។ ហេតុនេះហើយ ទើបមានមនុស្សមួយចំនួនសម្រេចចិត្តចាកចេញពីស្នេហា ហើយសុខចិត្តនៅម្នាក់ ក៏មិនទៅទ្រាំរស់ជាមួយមនុស្សដែលមិនឲ្យតម្លៃដល់ខ្លួនយ៉ាងនេះដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖ ១) មានអារម្មណ៍ថាមិនសូវស្រលាញ់ខ្លួនឯងដូចមុន៖ ប្រសិនបើចំណងមិត្តភាពអ្នក តែងធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនស្រលាញ់ខ្លួនឯងទៅហើយនោះ អ្នកគួរតែចាកចេញទៅ។ ការមិនស្រលាញ់ខ្លួនឯងនេះ គឺដោយសារតែដៃគូរបស់អ្នកតែងតែលើកពីចំណុចមិនល្អរបស់គ្រប់យ៉ាងទាំងអស់ដែលអ្នកមាន ដែលជាហេតុនាំឲ្យអ្នកមានអារម្មណ៍ស្អប់ខ្ពើមខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ។ ២) ចង់កែប្រែជីវិតឲ្យល្អជាងមុន៖ ជាការពិតណាស់ ពេលខ្លះអ្នកនឹងសម្រេចចិត្តចាកចេញពីស្នេហារបស់អ្នក ប្រសិនបើពួកគេមិនបានផ្ដល់តម្លៃអ្វីទៅលើអ្នកនោះ។ ហើយអ្នកនឹងទទួលបានពេលវេលា ដើម្បីធ្វើការដុសខាត់ និងកែខៃ ជីវិតឲ្យបានកាន់តែល្អជាងមុនទៅទៀត៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.higherperspective.com
X
5s