វិធីដើម្បីសង្កេតមើលដៃគូស្នេហា ថាតើគេពិតជាអស់ចិត្តមែនឬយ៉ាងណា?
ជាការពិតណាស់ អ្នកមិនត្រូវចោទប្រកាន់ដៃគូស្នេហាអ្នកថា អស់ចិត្ត ឬចង់ទៅមានអ្នកថ្មីនោះ ទេប្រសិនបើគេមិនបង្ហាញអាការៈដូចខាងក្រោម នេះ។ តើមើលយ៉ាងណាទៅទើបដឹងថា ដៃគូស្នេហាអ្នកចាប់ផ្ដើមអស់អារម្មណ៍ស្រលាញ់អ្នកតទៅទៀត?
១) គេចាប់ផ្ដើមអាត្មានិយម៖ អ្នកត្រូវតែសង្កេតមើលថា តើគេកំពុងតែផ្លាស់ប្ដូរអត្តចរិតដូចម្ដេច? តើគេតែងតែទុកសេចក្ដីត្រូវការរបស់អ្នក ជាជម្រើសទី២រហូតឬយ៉ាងណា? ស្នេហាត្រូវការភាពស្មើគ្នា ដូចនេះអ្នកអាចនឹងមានបញ្ហាទៅថ្ងៃមុខ ប្រសិនបើគេមិនផ្ដល់តម្លៃឲ្យអ្នកទេនោះ។
២) អ្នកតែងធ្វើខុសគ្រប់ពេល៖ វាក៏បង្ហាញពីការរេរាចិត្តដែរ ប្រសិនបើអ្នកតែងតែមានកំហុស ទោះបីពេលខ្លះ អ្នកមិនបានធ្វើអ្វីជ្រុលជ្រួសក៏ដោយ។ ស្នេហា គ្មានប្រយោជន៍ឡើយបើអង្គុយតែស្វែងរកកំហុសគ្នានោះ។
៣) មិនចង់ឲ្យអ្នកចូលរួមសប្បាយជាមួយគេ៖ គេនឹងមិនអនុញ្ញាត ឲ្យអ្នកទៅកម្មវិធីសប្បាយៗ នានាជាមួយគេឡើយ ជាពិសេស ពេលគ្រួសារមានកម្មវិធីអ្វីមួយ គេតែងតែព្រងើយកន្តើយ លក្ខណៈមិនចង់ឲ្យអ្នកចូលមកពាក់ព័ន្ធទាល់តែសោះ។
៤) គ្មានពេលសម្រាប់អ្នក៖ វាគឺជាពាក្យមួយដែលមិនគួរនិយាយទាល់តែសោះទៅកាន់គ្នា ព្រោះ មនុស្សគ្រប់គ្នាសុទ្ធតែមានពេលវេលាស្មើ ៗ គ្នា ទោះបីជារវល់កម្រិតណាក៏អាចឆ្លៀតពេលបន្តិច សម្រាប់មនុស្សខ្លួនស្រលាញ់បានដែរ។
៥) គេមិនដែលផ្លាស់ប្ដូរទម្លាប់អាក្រក់ទាល់តែសោះ៖ អាចថា អ្នកធ្លាប់បានប្រាប់គេថា ទង្វើអ្វីខ្លះដែលអ្នកមិនចូលចិត្ត ហើយទង្វើអ្វីខ្លះដែលអ្នកចង់ឲ្យគេផ្លាស់ប្ដូរចេញ។ តើគេមានដែលផ្លាស់ប្ដូរបានមួយចំណុចសម្រាប់អ្នកហើយឬនៅ?
៦) គេរៀបចំផែនការសម្រាប់អនាគតដោយគ្មានរួមបញ្ចូលអ្នក៖ ដល់ពេលនេះទើបអ្នកដឹងកាន់តែច្បាស់ ថា អ្នកមិនមែនជាមនុស្សសំខាន់អ្វីតទៅទៀតទេសម្រាប់ជីវិតគេ ព្រោះ ផែនការជីវិតបានចែងរួចទៅហើយថាគ្មានឈ្មោះអ្នកនៅក្នុងនោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com