ការទិញអចលនទ្រព្យតាមរយៈភាគគីតំណាងនៅ​កម្ពុជា​ដែល​លោក​អ្នក​គួរ​ដឹង​



ថ្វីបើច្បាប់ពីឆ្នាំ ២០១១ ដែលលើកឡើងថាជនបរទេសអាចត្រឹមតែទិញ ឫជួល អចលនទ្រព្យខាងលើជាន់ផ្ទាល់ដី និងបានត្រឹមតែ ៧០% នៃអចលនទ្រព្យប៉ុណ្ណោះ មានជនបរទេសជាច្រើន និងវិនិយោគិននៅតែអាចទិញដីមានប្លងទន់នៅតាមស្រុកផ្សេងៗក្នុងឆ្នាំកន្លងមក។ ប៉ុន្តែជាលទ្ធផលក្រសួងដែនរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ (MLMUPC) ចេញសេចក្តីសម្រចថ្មី ដើម្បីដាក់ឲ្យអនុម័តលើច្បាប់កាន់កាប់លើប្លង់ទន់រយៈពេលវែង គ្រប់ស្រុក/ខ័ណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតចេញប្លង់ឲ្យទៅឈ្មោះជនបរទេសនោះទេ។ អ្វីទៅជាប្លងទន់? ប្លង់ទន់ជាប្រភេទប្លង់ដីរបស់កម្ពុជាដែលទទួលស្គាល់ត្រឹមរដ្ឋាភិបាលថ្នាក់មូលដ្ឋាន។ ប្លង់ទន់ត្រូវបាន ផ្តល់ដោយឃុំ/សង្កាត់មូលដ្ឋាន ឬការិយាល័យស្រុក និងមិនបានចុះបញ្ជីនៅថ្នាក់ជាតិ ប៉ុន្តែនៅតែចាត់ ទុកជាប័ណ្ឌកម្មសិទ្ធិមួយដែរ។ ប្រៀបធៀបទៅប្លង់រឹងវិញ គឺត្រូវបានចុះបញ្ជីនៅថ្នាក់ជាតិ។ នៅកម្ពុជា ភាគច្រើនច្រើននៃការផ្ទេរអចលនទ្រព្យនៅតែមានការប្រើប្រាស់ប្លង់ទន់ ដោយសារមានភាពងាយស្រួលគេចមិនបង់ពន្ធក្នុងការផ្ទេរសិទ្ធិកាន់កាប់។ ធៀបទៅនឹងប្លង់រឹងវិញ ត្រូវបង់សេវាប្រមាណជា ៤%នៃតម្លៃអចលនទ្រព្យដើម្បីផ្ទេរសិទ្ធិម្ចាស់កាន់កាន់។ ទោះបីជាយ៉ាងណា នៅក្នុងក្របខ័ណ្ឌច្បាប់ ប្លង់ ទន់គឺមិនស្របច្បាប់ឡើយសម្រាប់ជនបរទេស។ មិនមានប្លងទន់សម្រាប់ជនបរទេសនោះទេ ៖ រហូតមកដល់ពេលនេះក្រសួងដែនរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើមិនដឹងមិនឮចំពោះខ័ណ្ឌ និងសង្កាត់មួយចំនួនក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលចេញប្លង់ទន់ទៅឲ្យជនបរទេស។ទោះបីជាយ៉ាងណា នៅក្នុងការប្រកាសថ្មីមួយ គំរូពីមុននេះត្រូវបានបញ្ឈប់ទាំង ស្រុងនៅរាជធានីភ្នំពេញ។ ធ្វើម្ចាស់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង៖ ទោះជាដូច្នេះក្តី នៅតែមានវិធីក្នុងកាន់កាប់ដីនៅកម្ពុជាតាមរយៈភាគគីតំណាង។ អ្វីទៅជាភាគគីតំណាង? ជាធម្មតា វិធីនេះអនុញ្ញាតឲ្យវិនិយោគិនបរទេសចុះហត្ថលេខាព្រមព្រៀងក្នុងភាពជាដៃគូរជាមួយនឹងម្ចាស់ដី។ ដីនឹងត្រូវដាក់ជាអ៊ីប៉ូតែក( ដាក់បញ្ចាំបំណុល) និងបន្ទាប់មកជួលទៅឲ្យ វិនិយោគិនបរទេស។ នេះជាវិធីដែលចំណាយតិច “ក្នុងការកាន់កាប់” អចលនទ្រព្យនិងដីនៅក្រោមអាគារ ឬយ៉ាងហោចណាស់គ្រប់គ្រងលើអចលនទ្រព្យទាំងមូលតែម្តង។ មានភាពសាមញ្ញដើម្បីអនុវត្តន៍វិធីប្រើប្រាស់ភាគគីតំណាងៈ អ្នកគ្រាន់តែត្រូវការ ឯកសារផ្លូវ ការបួនច្បាប់ ដែលមាន៖កិច្ចព្រមព្រៀងបង់រំលួស កិច្ចសន្សាកម្ចី កិច្ចសន្សាជួល និងកិច្ចសន្សាទ្រព្យធានា មានឯកសារទាំងបួននេះនឹងធានាថាអ្នកអាចគ្រប់គ្រងលើអចលនទ្រព្យទាំងមួល ហើយមានសុវត្ថិភាពមិនព្រួយថាភាគគីតំណាងនឹងយកទ្រព្យរបស់អ្នដោយគ្មានការព្រមព្រៀង។ លោក Grant Fitzgerald នៃក្រុមហ៊ុន IPS កម្ពុជាគិតថាប្រើប្រាស់ភាគគីតំណាងមិចចំណាយច្រើន ឆាប់រហ័សនិងមានប្រសិទ្ធិភាពសម្រាប់អ្នកទិញបរទេស។ នេះជាអ្វីមួយដែលភ្នាក់ងារស្របច្បាប់មួយចំនួននឹងមិនផ្តល់យោបល់ឲ្យអតិថិជនឲ្យទិញតាមវិធីនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅតែអាចទៅរួច និងកំពុងមានជាក់ស្តែង ប៉ុន្តែតែងតែស្វែងរកការ ការណែនាំពីមេធាវី និងភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធន៍។ ហានីភ័យនៃការទីញអចលនទ្រព្យតាមរយៈ ភាគគីតំណាង ទាំងនេះជាសេណារីយ៉ូទីពីរយ៉ាងដែលអាចកើតមាន ដែលបច្ចុប្បន្នមានការរឹតបណ្តឹងច្បាប់ពី MLMUPC។ ទិសដៅត្រឹមត្រូវនៃសកម្មភាពនឹងពឹងផ្អែកទៅលើរបៀបដែលការអនុវត្តច្បាប់ ត្រូវគ្រប់គ្រងក្នុងភាពជាក់ស្តែងនៅខែបន្ទាប់។ ១. ផ្ទេរទៅភាគគីតំណាងលើការលក់ សេណារីយ៉ូទី១ នឹងអនុញ្ញាតឲ្យវិនិយោគិនបរទេសដែលកាន់កាប់ដីក្នុងពេលបច្ចុប្បន្នត្រូវរក្សាតាមឈ្មោះផ្ទាល់ខ្លួនសិនប៉ុន្តែនឹងត្រូវផ្ទេរទៅភាគគីតំណាងវិញមុនពេលលក់ចេញ ឫក៏ផ្ទេរប្លង់ ។ នេះមានន័យថាការពន្យារពេលជាការសំខាន់ដែលជៀសមិនរួច។ ប៉ុន្តែប្រសិនបើ MLMUPC មិនអនុវត្តន៍ច្បាប់តឹងរឹងនោះជនបរទេសនៅតែអាចកាន់កាប់បានក្នុងពេលបច្ចុប្បន្ន។ ក្រុមហ៊ុនអចលនទ្រព្យ Desmond Yap of Yong Yap Properties ផ្តល់យោបល់ថា “ការអនុវត្តន៍ច្បាប់ថ្មីនឹងប៉ះពាល់ដោយផ្ទាល់ទៅលើជនបរទេសដែលកំពុងតែកាន់កាប់លើប្លងទន់រហូត ដល់ពេលលក់ចេញ” “ប្រសិនខ័ណ្ឌដូនពេញយកលំនាំតាមខ័ណ្ឌ ៧មករាដែលអនុញ្ញាតឲ្យ បរទេសទិញផ្ទះល្វែងក្នុងឆ្នាំកន្លងមកជនបរទេសដែលមានអចលនទ្រព្យដាក់ឈ្មោះផ្ទាល់ខ្លួន អាចបន្តររស់នៅបាននិងជួលបន្តបានដោយមិនមានសម្ពាធឲ្យលក់ចេញនោះទេ។ គ្រាន់តែ នៅពេលចង់លក់គឺត្រូវតែមានឈ្មោះខ្មែរអ្នកកាន់កាប់។ ២.ផ្ទេរទៅភាគគីតំណាងជាបន្ទាន់ សេណារីយ៉ូទី២ កន្លែងដែលជនបរទេសកំពុងកាន់កាប់លើអចលនទ្រព្យប្លងទន់នឹងត្រូវបង្ខំឲ្យ លក់ចេញ ឬផ្ទេរប្លង់ទៅភាគគីតំណាងជាបន្ទាន់។ ប្រសិនបើ MLMUPC សម្រេចអនុវត្តន៍ច្បាប់ យ៉ាងតឹងរឹងជនបរទេសដែលមានកម្មសិទ្ធិនឹងអាចផ្ទេរអចលនទ្រព្យទៅភាគគីតំណាង ជា មួយការការពារត្រឹមត្រូវ។ ករណីទាំងនេះមានមេធាវីដែលជាជម្រើសល្អបំផុត។ លោក Yap សម្គាល់ឃើញថា “សេណារីយ៉ូដែលជាផលវិបាកគឺត្រង់ថាអ្នកត្រូវបង្ខំឲ្យលក់អចលនទ្រព្យ ប្រសិនបើកើតមានបែបនេះអ្នកអាចគ្រាន់តែផ្ទេរអចលនទ្រព្យទៅជាឈ្មោះរបស់ភាគគីតំណាងជាមួយនឹងការការពារពី មេធាវីដែលទុកចិត្តម្នាក់” តើមានឥទ្ធិពលទៅលើទីផ្សារយ៉ាងដូចម្ត៉េច? ជាលទ្ធផល ការលក់អចលនទ្រព្យមានប្លង់ទុនគឺរំពឹងទុកថានឹងថយចុះតំបន់ដែលមានជនបរទេសរស់នៅជុំវិញទីក្រុងភ្នំពេញ នៅពេលដែលមានការសម្របសម្រួលចាំបាច់ដោយពីភ្នាក់ងារអចលនវត្ថុក្នុងការសម្របទៅនឹងការអនុវត្តន៍ច្បាប់កាន់តែតឹងរឹង។ ប៉ុន្តែ ការអនុវត្តន៍ច្បាប់ក្នុងរយៈពេលវែងជឿថាច្បាប់នឹងមាននៅពេញទីក្រុង។ ផ្ដល់សិទ្ធិ៖ realestate.com.kh 
X
5s