មូលហេតុ​ដែល​ប្រព័ទ្ធអប់រំនៅ​សិង្ហបុរីល្អជាងប្រទេសដទៃ​​



ប្រព័ន្ធអប់រំនៅសិង្ហបុរីត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រសួងអប់រំសិង្ហបុរី ដែលមានតួនាទីគ្រប់គ្រងនូវការអភិវឌ្ឍសាលារបស់រដ្ឋនិងទទួលហិរញ្ញប្បទានពីរដ្ឋាភិបាល។ លើសពីនេះទៅទៀត ក្រសួងអប់រំក៏នៅមានតួនាទីជាទីប្រឹក្សានិងតាមដានសាលាឯកជនដទៃទៀតផងដែរ។ ជាទូទៅ វិស័យអប់រំបានត្រូវបានចំណាយប្រមាណ ២០ ភាគរយនៃថវិកាជាតិដែលសម្រាប់ផ្គត់ផ្គង់ការអប់រំសាលារដ្ឋ និងសម្រាប់ពលរដ្ឋសិង្ហបុរីជារួម។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលប្រព័ទ្ធអប់រំនៅប្រទេសសិង្ហបុរីល្អជាងប្រទេសដទៃ។ ១) សិស្សខ្សោយ៖ សិង្ហបុរីមានប្រព័ទ្ធអប់រំមួយហៅថា "តម្រូវការពិសេស” ដែលមានន័យថាការផ្តល់ជំនួយបន្ថែមដល់សិស្សទាំងឡាយណាដែលតាមមិនទាន់មេរៀនឬតាមមិនទាន់នឹងមិត្តភក្តិរបស់ពួកគេ និងសិស្សដែលមានការលំបាកក្នុងការស្ដាប់ និយាយ និងគណនាលេខជាដើម។ គ្មានសិស្សណាម្នាក់ត្រូវបានបោះបង់ប្រសិនជាពួកគេមិនបោះបង់ខ្លួនឯង។ ២) សិស្សខ្លាំង៖ សម្រាប់សិស្សដែលខ្លាំងវិញ សិង្ហបុរីមានប្រព័ទ្ធអប់រំមួយហៅថា "ថ្នាក់សម្រាប់សិស្សដែលមានទេពកោសល្យ” ដែលផ្តល់ឲដល់សិស្សដែលពូកែដែលមានសមត្ថភាពនិងបង្រៀនពួកគេឲចេះប្រើប្រាស់សមត្ថភាពឲដល់កម្រិតកំពូល។ ៣) ការប្រលងចេញពីសាលាបឋមសិក្សា៖ ក្រោមសិស្សបញ្ចប់កម្រិតបឋម សិស្សទាំងអស់តម្រូវឲប្រលងវិញ្ញាសារមួយហៅថា PSLE ( primary school leaving examination ) មុនពេលពួកទៅអាចទៅរៀននៅថ្នាក់អនុវិទ្យាល័យបាន។ សិស្សជាច្រើនមានសម្ពាធនិងខិតខំប្រឹងប្រែងណាស់សម្រាប់ការប្រលងមួយនេះ៕ ប្រែសម្រួល៖អឹុង មួយយូ ប្រភព៖ en.wikipedia.org
X
5s