បើអ្នកមានសញ្ញាទាំងនេះបញ្ជាក់ថា អ្នកចេះពីរបៀបទំនាក់ទំនងជាពិសេសជាមួយនឹងការស្តាប់​



អ្នកប្រហែលជាគិតថា អ្នកដែលពូកែនិយាយក៏ជាមនុស្សដែលពូកែស្តាប់ដែរមែនទេ តាមពិតទៅពួកគេប្រហែលមិនសូវយកចិត្តទុកដាក់ក្នុងការស្តាប់នោះទេ។ ការមានទំនាក់ទំនងល្អត្រូវមានការស្តាប់និងការតប។ ម៉្យាងវិញទៀត ការស្តាប់និងឮ មានភាពខុសគ្នា។ ការស្តាប់មានន័យថា អ្នកយល់ពីអ្វីដែលអ្នកដទៃនិយាយ។ ចំណែកឯការឮវិញ គឺស្តាប់ឮអ្នកដទៃនិយាយ តែមិនដឹងថាគេនិយាយពីអ្វីទេ។ ១) អ្នកពូកែយល់ចិត្តឬអារម្មណ៍អ្នកដទៃ៖ ការយល់ចិត្តឬអារម្មណ៍អ្នកដទៃ គឺជាចំណុចកណ្តាលនៃការស្តាប់ដ៏ល្អ ពីព្រោះថាវាជំរុញឲអ្នកស្តាប់យល់បានច្បាស់នូវអ្វីដែលអ្នកដទៃនិយាយ។ មនុស្សប្រភេទនេះក៏មានការចាប់អារម្មណ៍ចំពោះមតិរបស់អ្នកដទៃ។ ២) អ្នកសួរសំណួរ៖ ជាទូទៅ អ្នកដែលជាមនុស្សពូកែស្តាប់មិនដែលរំខានអ្នកដទៃឬកាត់សម្តីអ្នកដទៃដោយសារគំនិតខុសគ្នាកើតឡើយ។ ផ្ទុយទៅវិញ គេប្តូរមកសួរសំនួរវិញនូវអ្វីដែលគេបានស្តាប់ឮ និងជំរុញឲអ្នកដទៃចែករំលែកគំនិតបន្ថែមក្នុងផ្លូរបើកទូលាយ។ ៣) អ្នកចេះពីរបៀបឆ្លើយតប៖ ត្រូវទទួលស្គាល់ថា យើងរាល់គ្នាសុទ្ធតែធ្លាប់ពិភាក្សាដែលយើងរាល់គ្នាមិនសូវចាប់អារម្មណ៍។ អ្នកពូកែស្តាប់មានសមត្ថភាពមួយដែលអាចឆ្លើយសំណួរគេបានដោយមានន័យពេញលេញ។ ៤) អ្នកមិនតបតដោយកំហឹងនូវមតិផ្ទុយ៖ ទោះបីជាមនុស្សពូកែស្តាប់ក៏មានអារម្មណ៍ ប៉ុន្តែពួកគេមិនតបតដោយកំហឹងនូវមតិផ្ទុយឡើយ។ ផ្ទុយទៅវិញ ពួកគេនៅតែគាំទ្រគំនិតរបស់គេ និងលើកយកហេតុផលមកបញ្ជាក់។ ៥) កាយវិការ៖ អ្នកពូកែស្តាប់ ក៏បង្ហាញ ពីកាយវិការរបស់ពួកគេដើម្បីបញ្ជាក់ថាពួកគេស្តាប់យ៉ាងយកចិត្តទុកដាក់។ វាអាចដូចជា៖ ការមើលរវាងភ្នែក និងការងល់ក្បាលជាដើម។៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s