ឪពុក​ម្ដាយ​គួរ​តែ​សប្បាយ​ចិត្ត​ ពេល​កូន​អ្នក​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​តាម​របៀប​ត្រឹម​ត្រូវ​បែប​នេះ​



ឪពុកម្ដាយមួយចំនួនតែងគិតថា ការប្រើប្រាស់បណ្ដាញសង្គម ភាគច្រើនតែងតែផ្ដល់ផលប៉ះពាល់ ព្រោះពេលខ្លះ កូនរបស់គាត់អាចនឹងចំណាយពេលវេលាលើការប្រើប្រាស់វា ច្រើនជាងការរៀនសូត្រ ឬមួយក៏រឿងរ៉ាវមួយចំនួនដែលអាចប៉ះពាល់ដល់អារម្មណ៍របស់កូនៗ។ ប៉ុន្តែ អ្នកគួរតែសប្បាយចិត្តវិញទៅ នៅពេលពួកគេចេះប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ព្រោះ៖ ១) ពួកគេអាចសំណេះសំណាលមេរៀនជាមួយមិត្តរួមថ្នាក់៖ នៅពេលពួកគេនៅផ្ទះ ហើយមិនយល់ពីលំហាត់ណាមួយនោះ ពួកគេប្រើប្រាស់បណ្ដាញសង្គម និងគ្រឿងអេឡិចត្រូនិកដទៃទៀត ដើម្បីទាក់ទងគ្នា ហើយ អាចឃើញមុខគ្នាបាន ដោយមិនចាំបាច់ទៅជួបផ្ទាល់ ។ វាជាសញ្ញាបង្ហាញថា ពួកគេអាចប្រើប្រាស់ទម្រង់ថ្មីក្នុងការទាក់ទងគ្នា ដោយមិនចាំបាច់ទូរស័ព្ទរកគ្នាដូចពេលមុន។ ២) យល់ដឹងអ្វីដែលថ្មី៖ សម្រាប់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមនេះតែងតែទទួលយល់ដឹងអ្វីដែលថ្មី ៗ ពីគ្រប់តំបន់។ ដូចនេះវា អាចជួយឲ្យកូនៗ របស់អ្នកអាចដឹងពីអ្វីដែលពួកគេមិនដឹងឬ មិនចេះ តាមរយៈ ការស្វែងរកលបណ្ដាញសង្គមនោះ អាចថា អ្នកក៏អាចរៀនពីកូនអ្នកបន្តផងក៏បាន។ ៣) ត្រៀមខ្លួនសម្រាប់ពេលអនាគត៖ បច្ចុប្បន្ននេះអ្នកក៏បានដឹងថា ប្រព័ន្ធបច្ចេកវិទ្យាដើរដល់កម្រិតណា។ ចុះទម្រាំដល់ពេលអនាគត? សាលាបង្រៀនមួយចំនួនក៏ចាប់ផ្ដើមផ្ដល់ដំបូន្មានដល់សិស្សឲ្យយល់ដឹងបន្ថែមពីចំណេះដឹងបច្ចេកវិទ្យា ព្រោះវាអាចជួយឲ្យពួកគេកាន់តែមានភាពងាយស្រួលនៅពេលអនាគត។ ៤) កាន់តែមានភាពច្នៃប្រឌិត៖ ពួកគេកាន់តែមានគំនិតច្នៃប្រឌិតខ្លាំងដោយសារតែ ពួកគេមានទូរស័ព្ទដៃ ហើយប្រើប្រាស់ បណ្ដាញសង្គមទាំងនោះ។ ឪពុកម្ដាយនឹងកាន់តែសប្បាយចិត្តពេលឃើញកូនៗ មានគំនិតល្អ ក្នុងការបង្កើតកម្មវិធីអ្វីៗ មួយដោយខ្លួនឯង ហើយចេះចែករំលែកអ្វីៗ ដែលពួកគេដឹងទៅកាន់អ្នកដទៃ ទៀតលើបណ្ដាញសង្គមនោះដូចគ្នា៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.hightechdad.com
X
5s