ក្រុម​ Hacker​អនាមិក បាន​ចុះ​ផ្សាយ​អំពី​ព័ត៌មាន​​​ជន​សង្ស័យ​ ដែល​ជា​ក្រុម​​ជ្រុល​និយម​ ISIS​



ក្រុម​អនាមិក​ ​(Anonymous) បាន​បញ្ចេញ​នូវ​ព័ត៌មាន​មួយ​ចំនួន​អំពី​ជន​សង្ស័យ​ បន្ទាប់​ពី​ខ្លួន​បាន​ប្រកាស​សង្គ្រាម​ជា​មួយ​ក្រុម​ជ្រុល​និយម​ ISIS ដែល​បាន​វាយ​ប្រហារ​ទីក្រុង​ប៉ារីស​កាល​ពី​ពេល​ថ្មីៗនេះ។ រាល់​បញ្ជី​របស់​ក្រុម​ជ្រុល​និយម ​ដែល​ភាគ​ច្រើន​ទទួល​បាន​ពី​គណនេយ្យ​បណ្ដាញ​សង្គម​ Twitter និង​ គេហទំព័រ​មួយ​ចំនួន ​ក្រុម​អនាមិក​ ​(Anonymous) ​កំពុង​ព្យាយាម​បិទ​មិន​អោយ​ដំណើរ​ការ​។ ក្នុង​នោះ​មាន​​ទាំង​ការ​ផ្សាយ​ ​អំពី​ការ​ជ្រើសរើស​សមាជិក​ថ្មី​​របស់​​ ISIS នៅ​អឺរ៉ុប។ ជា​ការ​ពិត​ណាស់​រាល់​គណនេយ្យ​និង​គេហទំព័រ​ទាំង​អស់​នោះ​ត្រូវ​បាន​បិទ​​មិន​អោយ​ដំណើរ​ការ​រួច​រាល់។ ​ ​ក្រុម​អនាមិក​ ​(Anonymous) កំពុង​តែ​ស្វែង​រក​បន្ត​ទៀត​នូវ​គណនេយ្យ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​សមាជិក​ថ្មី​របស់​ក្រុម​ជ្រុល​និយម​ ISISនេះ​ ហើយ​បើ​វា​ពិត​ជា​គណនេយ្យ​ពិត​មែន​ក្រុម​ខ្លួន​នឹង​ចែក​ចាយ​អោយ​បាន​ដឹង​។ ក្រុម​​អនាមិក​ ​(Anonymous) កំពុង​បន្ត​ការងារ​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រក​គណនេយ្យ​ ក៏ដូច​ជា​គេហទំព័រ​ផង​ដែរ។ ចំពោះ​គេហទំព័រ​ទំនង​ជា​ក្រុម​នេះ​ប្រើ​បច្ចេកវិទ្យា​ Denial ដែល​ជា​បច្ចេកវិទ្យា​ធ្វើ​អោយ​ Server របស់​គេហទំព័រ​នោះ​គាំង​មិន​អាច​ដំណើរ​ការ​បាន។ ​ដោយឡែក​ ​ចំពោះ​គណនេយ្យ​ Twitter វិញ​គឺ​ធ្វើ​អោយ​ម្ចាស់​គណនេយ្យ​នោះ​មាន​បញ្ហា​ពេល​បើក​គណនេយ្យ​ខ្លួន​ជា​មួយ​ប្រព័ន្ធ​អ៊ីនធឺណិត​៕
X
5s