​បច្ចុប្បន្ន​ តើ​អ្នកគួររៀនភាសាអ្វី?​



យើងគ្រប់គ្នាសុទ្ធតែធ្លាប់សួរខ្លួនឯងដែរទេថាតើអ្នកគួររៀនភាសាអ្វី។ អ្នកអាចនឹងចង់រៀនចង់ចេះច្រើនភាសា ប៉ុន្តែពេលទំនេររបស់អ្នកមិនមែនច្រើននោះទេ។ ដូច្នេះហើយ អ្នកត្រូវធ្វើការសម្រេចចិត្តតើអ្នកគួររៀនភាសាមួយណា។ ខាងក្រោមនេះផ្តល់ជាគំនិតតើអ្នកគួររៀនភាសាអ្វី។ ១) អ្នកមិនត្រូវគិតពីចំនួនមនុស្សដែលនិយាយភាសានោះឡើយ៖ អ្នកប្រហែលជាចង់រៀនភាសាមួយដែលមនុស្សភាគច្រើនគេចេះនិងនិយាយដូចជា ៖ភាសាចិន ភាសាបារាំង ភាសាអង់គ្លេសជាដើម។ ទោះបីជាភាសាចិនមានមនុស្សនិយាយច្រើនជាងភាសាបារាំង តើអ្នកគួរតែរៀនភាសាចិនតែម្តង? វាមិនប្រាកដនោះទេ។ ២)រកភាសាណាដែលស្រដៀងនឹងភាសាដែលអ្នកចេះហើយ៖ វាអាចជាចំណុចមួយដែលអ្នកត្រូវគិតប្រសិនជាអ្នកចង់ចេះភាសាមួយថ្មីទៀត។ ឧទាហរណ៍ថា អ្នកចេះភាសាអង់គ្លេស ភាសាបន្ទាប់ដែលអ្នកគួររៀនគឺភាសាអេស្ប៉ាញ ពីព្រោះថាអ្នកអាចនឹងរៀនវាបានឆាប់រហ័ស។ ៣) ចង់ឲប្រវតិ្តរូបរបស់អ្នកល្អ?៖ វាជារឿងពិតដែលអ្នកចេះភាសាកាន់តែច្រើន មេដឹកនាំកាន់តែចង់បានអ្នក។ ប៉ុន្តែ អ្នកត្រូវដឹងពីការប្រើប្រាស់របស់ភាសានោះ។ ភាសាអេស្ប៉ាញអាចជាភាសាមួយល្អប្រសិនជាអ្នករស់នៅអឺរ៉ុប ប៉ុន្តែវាគ្មានប្រយោជន៍ប្រសិនជាអ្នករស់នៅអាស៊ី។ ៤) តើអ្នកនឹងប្រើប្រាស់ភាសានោះដែរទេ? ៖ តើអ្នកគួររៀនភាសាអ្វី? វាអាស្រ័យនោះទេ។ អ្នកគួរតែសួរខ្លួនឯងតើអ្នកនឹងប្រើប្រាស់ភាសានោះដោយរបៀបណា សម្រាប់ការដើរកំសានឬសម្រាប់ការងារ។ តើអ្នកគ្រាន់តែស្រឡាញ់ភាសាឬមួយក៏អ្នកចង់ដឹងពីវប្បធម៍របស់ភាសានោះ។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s