រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដែល​អាច​កើត​ឡើង​ចំពោះអ្នក​ដែល​ប្រើប្រាស់​ដៃ​ឆ្វេង​សរសេរ​អក្សរ​



សម្រាប់អ្នកដែលប្រើប្រាស់ដៃឆ្វេងក្នុងការសរសេរអក្សរគឺ មានត្រឹមតែ ១០ភាគរយប៉ុណ្ណោះនៅលើលោក។ ហើយ អាចថា អ្នកស្គាល់មនុស្សដែលប្រើប្រាស់ដៃឆ្វេងក្នុងការសរសេរអក្សរនោះផងដែរ ។ តើអ្នកចង់ដឹងរឿងគួរឲ្យភ្ញាក់ផ្អើលអ្វីខ្លះ ដែលអាចកើតមានឡើងលើពួកគេដែរឬ ទេ? ១) ពូកែខាងផ្នែកកីឡា៖ ប្រសិនបើអ្នកជាមនុស្សដែលប្រើប្រាស់ផ្នែកខាងឆ្វេង ច្រើន អ្នកអាចនឹងក្លាយជា កីឡាករដ៏ឆ្នើមម្នាក់ផងដែរ។ ដោយសារតែកីឡាករម្នាក់ៗ គឺពូកែខាងស្ដាំទាំងអស់ ដែលជាហេតុនាំឲ្យពួកគេពិបាកក្នុងការរារាំង ឬ ចង់ឈ្នះអ្នកដែលប្រើប្រាស់ផ្នែកខាងឆ្វេង។ ក្នុងនោះមានកីឡា វាយសី បាល់ទាត់ និងប្រដាល់ផងដែរ។ ២) មានប្រាជ្ញាវាងវៃខ្លាំង៖ ភាគច្រើនអ្នកដែលប្រើប្រាស់ផ្នែកខាងឆ្វេងច្រើនជាមនុស្សដែលឆ្លាតវៃ ព្រោះ ពួកគេអាចមានសមត្ថភាពក្នុងការប្រើប្រាស់ខួរក្បាលបានពីរខាង ទាំងខាងស្ដាំ និងខាងឆ្វេង ដូចនេះ ពួកគេអាចផ្ទុករាល់ព័ត៌មាននានាបានច្រើនជាងមនុស្សធម្មតា។ ៣) អាចធ្វើការងារបានច្រើនផ្នែក៖ ពួកគេជាមនុស្សដែលគិតបានលឿន និងរហ័សជាងមនុស្សធម្មតា ដែលវាជាហេតុនាំឲ្យពួកគេ អាចសម្រេចបានការងារច្រើនជាងអ្នកដទៃ។ ៤) ជាមនុស្សដែលពូកែលេងហ្គេម៖ ពូកគេអាចលេងហ្គេម បានយ៉ាង ពូកែ ដោយសារតែ ភាពឆ្លាតវៃ ពីកំណើត ព្រមទាំងការដោះស្រាយបញ្ហាបានលឿននេះទៀតផង៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.anythinglefthanded.co.uk
X
5s