អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ពីការទទួលទានទឹកក្តៅដែលអ្នកមិនធ្លាប់ដឹង
អ្នកប្រហែលជាអ្នកធ្លាប់ទទួលទានកាហេ្វឬទឹកតែដើម្បីភ្ញាក់ពីគេងនៅពេលព្រឹក ហើយអ្នកខ្លះក៏ជ្រើសរើសទឹកត្រជាក់ៗដើម្បីចាប់ផ្តើមថ្ងៃថ្មី។ វាប្រហែលក្លាយជាទម្លាប់របស់អ្នកទៅហើយ ប៉ុន្តែវាពិតជាសក្ដិសមប្រសិនជាអ្នកកែប្រែការផឹកទឹកត្រជាក់ឬកាហ្វេមកផឹកទឹកក្តៅវិញ។ ខាងក្រោម នេះនឹងកើតមានឡើងក្នុងខ្លួនរបស់អ្នកក្រោយការទទួលទានទឹកក្តៅជាប្រចាំថ្ងៃនៅពេលព្រឹក។
១) ការពារមិនឲចាស់៖ គ្មាននរណាចង់មានមុនចាស់ជាងអាយុនោះទេ។ ប៉ុន្តែ ជាតិពុលនៅក្នុងរាងកាយរបស់អ្នកពិតជាអាចធ្វើឲអ្នកចាស់បាន។ ទឹកក្តៅអាចជួយសម្អាតជាតិពុលនៅក្នុងខ្លួនប្រាណបាន។ លើសពីនេះទៅទៀត ទឹកក្តៅក៏អាចជួយឲកោសិកាស្បែករបស់អ្នកល្អ។
២) កាត់បន្ថយការឈឺចាប់ពេលមករដូវ៖ មធ្យោបាយដោយធម្មជាតិនៃការបន្ថយការឈឺចាប់នាពេលមានមករដូវពីគឺទឹកក្តៅ។ វាជួយសម្រួលដល់សាច់ដុំក្រពះ និងជួយកាត់បន្ថយការឈឺចាប់។ លើសពីនេះទៅទៀត ទឹកក្តៅគឺជាឱសថដែលមានប្រសិទ្ធិភាពសម្រាប់ជួយសម្រួលដល់ឈាមនិងជួយសម្រាកសាច់ដុំក្នុងរាងកាយ។
៣) ស្រកទម្ងន់៖ អ្នកប្រហែលជាអ្នកសម្រកទម្ងន់ហើយធ្លាប់ឮហើយថា ការផឹកទឹកក្តៅនៅពេលព្រឹកអាចជួយសម្រកទម្ងន់អ្នកបាន។ ទឹកក្តៅបង្កើនសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកដែលជួយដល់ការរំលាយអាហាររបស់អ្នកហើយទឹកក្តៅក៏ជួយកាត់បន្ថយកាឡូរីផងដែរ។
៤) ប្រព័ទ្ធរំលាយអាហារ៖ ប្រសិនបើអ្នកផឹកទឹកក្តៅនៅពេលព្រឹក វាធ្វើឲប្រព័ទ្ធរំលាយអាហាររបស់អ្នកល្អប្រសើរជាងមុន។ ការផឹកទឹកត្រជាក់ក្រោយពីការទទួលទានអាហារអាចមានផលអវិជ្ជមាន។ ទឹកត្រជាក់ធ្វើឲ ប្រេងនិងជាតិខ្លាញ់ក្នុងអាហារដែលអ្នកគ្រាន់តែបានបរិភោគមិនអាចរំលាយអាហារបាន។
៥)ការទល់លាមក៖ មនុស្សជាច្រើនបានជួបប្រទះនិងដឹងពីផលប៉ះពាល់នៃការទល់លាមក។ បញ្ហាក្រពះទូទៅកើតឡើងនៅពេលដែលនរណាម្នាក់មានចលនាតិចតួចឬគ្មានពោះវៀន។ ជាញឹកញាប់ មូលហេតុគឺកង្វះទឹកក្នុងរាងកាយ។ ប្រសិនបើអ្នកបានចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដោយការផឹកទឹកក្តៅមុនពេលដែលអ្នកទទួលទានអាហារពេលព្រឹកនោះ អ្នកជួយចលនាដល់ពោះវៀនរបស់អ្នក ដូច្នេះវាជួយកាត់បន្ថយនូវផលប៉ះពាល់នៃការទល់លាមក៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org