សំខាន់ណាស់ដែលនារីៗ ត្រូវការពេលសម្រាកឲ្យបានច្រើនជាងបុរសៗ
ជាការពិតណាស់ «នារីៗ ត្រូវការពេលសម្រាកឲ្យបានលើសបុរសៗ រយៈពេល២០នាទី ដោយសារតែ ពួកគេរវល់នឹងកិច្ចការងារ ហើយខួរក្បាល មានលក្ខណៈស្មុគស្មាញជាងបុរស»៖ នេះបើយោងទៅតាម អ្នកឯកទេសរបស់ Britain's Leading Sleep ។
លោក សាស្ត្រាចារ្យJim Horne ដែលជានាយក the Sleep Research Centre បានបង្ហាញថា៖ « មុខងារសំខាន់ ក្នុងការសម្រាកនេះគឺជួយឲ្យ ខួរក្បាល អាចកែលំអ ខ្លួនឯងឡើងវិញ។ » ប្រសិនបើអ្នកប្រើប្រាស់វា កាន់តែ ច្រើន វាក៏ត្រូវការពេលវេលាសម្រាកកាន់តែច្រើនដែរ ដែលជាហេតុធ្វើឲ្យនារីៗ គួរតែមានពេលសម្រាកឲ្យបានច្រើនជាងបុរស។ ទោះបីជាបុរស ធ្វើការច្រើនឬ ប្រើប្រាស់ការគិតច្រើនដូចនារីមែន ប៉ុន្តែ អ្នកត្រូវចាំថា ប្រព័ន្ធ ខួរក្បាលរបស់នារីគឺមានលក្ខណៈស្មុគស្មាញជាងគេ ដូចនេះការសម្រាកឲ្យបានច្រើនគឺជារឿងចាំបាច់បំផុត។
អ្នកប្រហែលជាមិនដឹងទេ ថា នារី ៗ អាចនឹងសម្រាកមិនបានស្កប់ស្កល់ឡើយ ប្រសិនបើមាននរណាម្នាក់រំខានគេសូម្បីតែបន្តិចក៏ដោយ ។ មិនត្រឹមតែប៉ុណ្ណោះ នារីៗ មិនអាចសម្រាកបានគ្រប់គ្រាន់នៅពេលពួកគេពពោះ ដោយសារតែទម្ងន់ពោះ និងការបម្រាស់របស់កូន ហើយ ស្ត្រីដែលមានវ័យចំណាស់ កាន់តែសម្រាកមិនបានគ្រប់គ្រាន់ទៀតដោយសារ តែ ការអស់ដំណើរនៃរដូវ ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.entrepreneur.com