ងងុយ​តែ​គេង​មិន​លក់ គឺ​ដោយ​សារ​តែ​ទម្លាប់​បែប​នេះ​



មានអារម្មណ៍ថានឿយហត់តែសម្រាកមិនលក់តើមែនទេ? នេះអាចមកពីទម្លាប់នៃការពិសាអាហាររបស់អ្នកមុនពេលរៀបគេង។ ខាងក្រោមនេះជាទម្លាប់ដែលអ្នកមិនគួរធ្វើ ប្រសិនបើចង់សម្រាកឲ្យបានលក់ស្កប់ស្កល់ល្អ៖ ១) ពិសាអាហារពេលល្ងាចលឿនពេក៖ អ្នកប្រាកដជាសម្រាន្តមិនលក់ឡើយ ប្រសិនបើពោះរបស់អ្នកកូរ ជារៀងរាល់យប់នោះ។ នេះដោយសារតែការពិសាអាហារពេលល្ងាចលឿនខ្លាំងពេក។ ប្រសិនបើអ្នកពិសាម៉ោង៥ ល្ងាច តែអ្នកចូលសម្រាកម៉ោង១១ ឬ១២យប់ទៅវិញនោះ ក្រពះរបស់អ្នកនឹងស្រែកឃ្លានរកចំណីបន្ថែមជាមិនខាន។ ដូចនេះមុនចូលសម្រាក អ្នកគួរពិសាអាហារសម្រន់ខ្លះៗ ឬ ក៏ពិសាទឹកដោះគោមុនចូលសម្រាក ទើបអ្នកមិនមានអារម្មណ៍ឃ្លានតទៅទៀត។ ២) ពិសាកាហ្វេខុសម៉ោង៖ តើអ្នកដឹងទេថា ដើម្បីកាត់បន្ថយសារជាតិកាហ្វេអ៊ីនដែលអ្នកពិសា ក្នុងមួយថ្ងៃបាន អ្នកត្រូវតែចំណាយពេលរហូតដល់ទៅ១២ម៉ោង។ ដូចនេះមានន័យថា ប្រសិនបើអ្នកពិសាកាហ្វេ ដោយមិនកំណត់ពេលឲ្យបានច្បាស់លាស់ វាអាចធ្វើឲ្យអ្នកសម្រាន្តមិនលក់ ឬ ក៏ភ្ញាក់នៅពាក់កណ្ដាលយប់ក៏មាន។ ដើម្បីកែប្រែទម្លាប់នេះបាន អ្នកត្រូវពិសាវានៅពេលព្រឹកនិងពេលរសៀលទើបល្អ។ ៣) មិនបានពិសាអាហារដែលសម្រួលដល់ការសម្រាក៖ ដើម្បីសម្រាកបានស្រួល អ្នកគប្បីពិសាអាហារដែលមានសារជាតិ Serotonin និង Melotonin នៅក្នុងនោះម្ហូបដែលអ្នកពិសា។ ផ្លែឈើ និងបន្លែជាច្រើន តែងផ្ចុកនូវសារជាតិនេះឯង ដូចជាផ្លែឈេរី ចេក គីវី ផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s