វិធីអាចនាំអ្នករកបានការងារយ៉ាងឆាប់រហ័ស បន្ទាប់ពីបញ្ចប់ការសិក្សាភ្លាមៗ
អ្នកមិនចាំបាច់ភ័យ ថា អ្នកមិន អាចរកការងារបានឬមិនបានបន្ទាប់ពីបញ្ចប់ការសិក្សាទៀតនោះទេ ប្រសិនបើអ្នក មានគោលបំណងនឹងរៀបចំផែនការច្បាស់លាស់សម្រាប់ខ្លួនឯង។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ត្រូវរៀនវគ្គ បណ្ដុះបណ្ដាលការងារឲ្យបានលឿន៖ វាគឺជារឿងល្អមួយសម្រាប់អ្នកដែលទើបតែបញ្ចប់ការសិក្សាបែបនេះ អាចថា ក្រុមហ៊ុន ចង់ផ្ដល់ឱកាសដល់អ្នកដែលទើបតែរៀនចប់ ដោយបង្កើតវគ្គបណ្ដុះបណ្ដាលដល់ពួកគេ។ ដូចនេះ អ្នកមិនត្រូវរុញរា នោះទេ ព្រោះ វាគឺជាវិធីមួយដ៏មានប្រសិទ្ធភាព ក្នុងការចូលធ្វើការសម្រាប់ក្លាយជាបុគ្គលិកពេញច្បាប់។
២) ត្រូវស្វែងរកអ្នកត្រួសត្រាយផ្លូវ៖ ភាគច្រើនគេតែងគិតថា មានតែឪពុកម្ដាយប៉ុណ្ណោះដែលជាអ្នកនាំផ្លូវទៅរកការងារដែលជោគជ័យមួយសម្រាប់អ្នក តែលើសពីនេះក៏នូវមាន មិត្តភ័ក្ដិ សាស្ត្រាចារ្យ និង អ្នកដែលមានបទពិសោធន៍ការងារពីមុន ៗមកដែលអ្នកបានស្គាល់ ក៏ជាអ្នកព្រឹក្សាដ៏ល្អ ក្នុងការទទួលបានការងារផងដែរ។ ការសាកសួរយោបល់របស់ពួកគាត់ ក៏ជាផ្លូវមួយបង្ហាញថា ការងារណាដែលអ្នកគួរចាប់យក ហើយវា មានផលប្រយោជន៍ទៅថ្ងៃមុខយ៉ាងណាខ្លះ។
៣) បើកចិត្តឲ្យទូលាយហើយដាក់CV គ្រប់កន្លែង៖ អ្នកគួរតែបើកចិត្តឲ្យទូលាយបំផុតក្នុងការដាក់សំណុំឯកសារ ទៅកាន់កន្លែងណាដែលជ្រើសរើសបុគ្គលិក។ ដូចដែលលោកកវី France Balantic បាននិយាយថា៖ «គ្មានការងារណាដែលត្រូវឬ ខុសសម្រាប់អ្នកនោះទេ។ វាមានតែការផ្ដល់បទពិសោធន៍ផ្សេងៗ គ្នាប៉ុណ្ណោះ។ » ដូចនេះបើអ្នកនៅតែរុញរា គិតថា ការងារនេះពិបាក ការងារនោះ មិនល្អ អ្នកនឹងគ្មានថ្ងៃបានការងារ ល្អ សម្រាប់ជាទីពឹងឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.forbes.com