អាហារ​​សុខភាព​​​ ៦​មុខ​ដែល​តារា​ហូលីវូដ​ញ៉ាំ​ដើម្បី​រក្សារាង​ឱ្យ​នៅ​តែ​ Slim ស្អាត​​



សម្រាប់ប្រិយមិត្តដែលចង់បានរូបរាងស្អាត សូមប្រាប់ថាមិនចាំបាច់តមអាហារនោះទេព្រោះថ្ងៃនេះ Bizkhmer នឹងបង្ហាញពីអាថ៌កំបាំងរបស់តារាហូលីវូដញ៉ាំយ៉ាងណាទើបធ្វើឱ្យរូបរាងពួកគេនៅតែស្អាតដដែល។ ខាងក្រោមនេះជាអាថ៌កំបាំងអាហារទាំង៦មុខដែលធ្វើឱ្យរូបរាងតារាហូលីវូដនៅតែស្រស់ស្អាតនិងទាក់ទាញ៖ ១. ផ្លែប៊ឺរ (Avocado) តារាបង្ហាញម៉ូដ Miranda Kerr គឺជាអ្នកនិយមចូលចិត្តញ៉ាំផ្លែប៊ឺរ ព្រោះមានផ្ទុកទៅដោយសារជាតិ វីតាមីន ខនិជ ព្រោះជាទូទៅនាងតែងតែទទួលសាឡាត់ (បន្លែចំរុះ) ជាអាហារពេលល្ងាច ហើយនៅក៏ទទួលទានផ្លែប៊ឺរនៅពេលថ្ងៃផងដែរដែរ ដោយក្នុងនោះនាងញ៉ាំផ្លែអាល់ម៉ុនធម្មជាតិ និងផ្លែប្លូប៊ឺរី រួមដោយផ្លែប៊ឺរប្រឡាក់អំបិល ហើយនាងក៏ញ៉ាំផ្លែប៉ោមចិតជាចំណិតជាមួយនឹងប៊ឺរផ្លែអាល់ម៉ុនផងដែរ។ ២. ត្រីសាម៉ុន (Salmon) តារាសម្ដែង អ្នកសិល្បៈជាច្រើនចូលចិត្តញ៉ាំត្រីសាម៉ុនជាប្រចាំព្រោះតែត្រីនេះ សម្បូរទៅដោយជីវជាតិ ធ្វើឱ្យអ្នកញ៉ាំមានសុខភាពល្អដោយសារតែមានផ្ទុកទៅដោយ omega-3 ដែលធ្វើឱ្យស្បែករបស់អ្នកញ៉ាំមើលទៅមានសំណើមនិងភ្លឺរលោង។ ពិសេសទៅទៀតនោះ បើតាមអ្នក Fitness បាននិយាយថា សារជាតិខនិជនៅក្នុងត្រីសាម៉ុនជួយការពារស្បែកពីការដុតខ្លោចនៃកំដៅព្រះអាទិត្យនិងទប់ស្កាត់ស្បែកជ្រាវជ្រួញបានផងដែរ។ ៣. សណ្ដែកបារាំង (Edamame Beans) ត្រឹមមួយពែងកន្លះនៃផ្លែសណ្ដែកបារាំងមានផ្ទុកទៅដោយវីតាមីន C និង A ប្រមាណ ១០% ហើយផ្លែនេះក៏ជាធនធានដ៏ល្អរបស់ Fiber ប្រូតេអ៊ីននិង ស័ង្កសីផងដែរ។ ដោយសារតែសណ្ដែកបារាំងសម្បូរទៅដោយប្រូតេអ៊ីននិងមានសារជាតិធាត់ទាបទើបធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ឆ្អែតបានយូរ។ ជាពិសេសញ៉ាំសណ្ដែកបារាំងអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺគាំងបេះដូង កាន់តែតិច ព្រមទាំងជួយឱ្យឆ្អឹងរបស់យើងរឹងមាំទៀតផង។ ៤. ផ្លែអាល់ម៉ុន ផ្លែអាល់ម៉ុនគឺជាអាហារសម្រន់ដ៏ល្អបំផុតជាពិសេសអាល់ម៉ុនមួយក្ដាប់អាចជួយចំអែតរហូតដល់អាហារមួយពេលទៀតផង។  ញ៉ាំផ្លែអាល់ម៉ុនមិនត្រឹមតែជួយកាត់បន្ថយការគ្រោះថ្នាក់ដោយសារជំងឺគាំងបេះដូងប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់នៅក្នុងខ្លួនទៀតផង ការពារខូចសរសៃរឈាមក្រហម ជួយឱ្យឆ្អឹងនិងធ្មេញរឹងមាំ និងបន្ថយទម្ងន់។ ៥. សូកូឡា មនុស្សជាច្រើនគ្រាន់តែដឹងទេថា ក្នុងសូកូឡាមានផ្ទុកទៅកាឡូរីនិងជាតិស្ករ ប៉ុន្តែមានមនុស្សតិចតួចដែលដឹងពីគុណប្រយោជន៍ដែលមាននៅក្នុងសូកូឡាដែលធ្វើឱ្យអាហារមួយនេះ។ សារធាតុអង់ទីប៊ីយូតិចនៅក្នុងសូកូឡាបបានធ្វើឱ្យសូកូឡាមានគុណប្រយោជន៍សម្រាប់បេះដូង និង កាត់បន្ថយស្ត្រេស។ ជាពិសេសនៅក្នុងសូកូឡាមានផ្ទុកទៅដោយសារធាតុ ដែក និង ម៉ាញ៉េស៊ីយ៉ូមជាដើម។ ៦.ទឹកដូង ទឹកដូងមានកាឡូរីទាប និងមានបូតាស្យ៉ូមច្រើនជាងផ្លែចេកដល់ទៅ៤ដង ជាអាហារសុខភាពដែលជួយឱ្យអ្នកស្រកទម្ងន់និងសូវឃ្លានអាហារព្រោះការពិសារទឹកដូងនឹងធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ឆ្អែកបានយូរ។ ការទទួលទានទឹកដូងជួយឱ្យសម្ពាធឈាមទាប ម្យ៉ាងសម្បូរទៅដោយកាល់ស្យ៉ូម ម៉ាញ៉េស៊ីយ៉ូម ហ្វូសហ្វ័រ និង សូដ្យ៉ូម៕ ប្រែសម្រួល៖ សុខា នីកា ប្រភព៖ Cheat Sheet  
X
5s