គន្លឹះទាំង៤ដើម្បីគេចផុតពីការរស់នៅ ហ៊ុមព័ទ្ធដោយបំណុល
មនុស្សម្នាក់ៗ តែងតែមិនចង់រស់នៅដោយជំពាក់បំណុលគេគ្រប់ទីកន្លែងនោះ ទេ តែមកពីការគិត និងការមិនចាប់អារម្មណ៍ពីទង្វើដែលខ្លួនឯងធ្វើ ទើបជំរុញឲ្យអ្នកជំពាក់គេយ៉ាងច្រើនដូចនេះ ។ ពេលខ្លះអ្នកតែងតែគិតថា ជំពាក់បំណុលគេបន្តិចបន្តួចតែប៉ុណ្ណោះ តែអ្នកមិនចាប់អារម្មណ៍ឡើយ ថា អ្នកសឹងតែជំពាក់មនុស្សដែលអ្នកស្គាល់គ្រប់គ្នាអស់ទៅហើយ។ ខាងក្រោមនេះជាគំនិតខ្លះៗ ដែលបង្ហាញឲ្យដឹងថា តើគួរធ្វើយ៉ាងណាដើម្បីធ្វើឲ្យខ្លួនឯងអាចគេចចេញពីការជំពាក់បំណុលគេ?
១) ត្រូវមានគំនិតត្រឹមត្រូវមួយ៖ អ្នកត្រូវប្រាប់ខ្លួនឯង ថា បំណុល គឺជាសត្រូវនៃជីវិត ប្រសិនបើអ្នកកាន់តែបង្កើនវា អ្នកនឹងកាន់តែមានសត្រូវច្រើនដូច គ្នាដែរ។ ដូចនេះការគិតត្រឹមត្រូវនឹងជួយបញ្ចៀសអ្នក កុំឲ្យក្លាហានមានទឹកចិត្តទៅខ្ចីបំណុលគេគ្រប់កន្លែងទៀត។
២) ត្រូវសិក្សាថាខ្លួនឯងមានអ្វីខ្លះ៖ មុនពេលអ្នកសម្រេចចិត្តខ្ចីប្រាក់ពីនរណាម្នាក់ឬ ពីស្ថាប័នណាមួយ អ្វីដែលអ្នកត្រូវដឹងមុនគេគឺ ប្រាក់ចំណូលដែលអ្នកអាចរកបាន។ តើប្រាក់ចំណូលក្នុងមួយខែ អាចសងពួកគេគ្រប់គ្រាន់ដែរឬទេ? ប្រសិនបើអ្នកមិនដឹងច្បាស់ទេ នោះ អ្នកនឹងកាន់តែខាតបង់ធំ ទៅៗ ជាមួយទឹកប្រាក់ដែលអ្នកបានខ្ចីគេនោះ។
៣) ត្រូវស្វែងរកជំនួយ៖ អាចថា អ្នកជួបបញ្ហាធ្ងន់ធ្ងរ ខ្លាំងទើបសម្រេចចិត្តទៅខ្ចីបំណុលអ្នកដទៃ ប៉ុន្តែ អ្នកនឹងទាល់ច្រកពេលដឹងថា ខ្លួនឯងគ្មានលទ្ធភាពសងគេគ្រប់គ្រាន់នោះ។ ដូចនេះអ្នកត្រូវស្វែងរកជំនួយជាបន្ទាន់ ពីអ្នកដែលអាចទុកចិត្តបាន។
៤) រៀបចំគម្រោង៖ ដើម្បីចាកចេញពីបំណុលបាន លុះត្រាតែអ្នកចេះរៀបចំគម្រោង ដ៏ត្រឹមត្រូវមួយ។ គម្រោងរបស់អ្នកនោះ គួរតែបូកបញ្ចូល របៀបនៃការចាយវាយទឹកប្រាក់ដែកអ្នកមាន របៀបគ្រប់គ្រងចំណូល ការសន្សំ ទុក និងការបណ្ដាក់ទុនទៅលើអ្វីមួយ ព្រោះមានតែផ្លូវនេះប៉ុណ្ណោះ ដែលជួយស្រោចស្រង់អ្នកឲ្យចេញពីបំណុលទាំងឡាយបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.success.com