ការងារ​ទាំង​៧​ដែល​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​បំផុត​នៅ​លើ​លោក​​



មិនមែនការងារសុទ្ធតែងាយស្រួលទាំងអស់នោះទេ អ្នកប្រហែលជាមិនដឹងឡើយ ថា ការងារណាខ្លះដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុតនៅលើលោកនេះ។ ខាងក្រោមនេះជាការងារដែលអ្នកត្រូវដឹង៖ ១) អ្នកកាប់ឈើ៖ វាត្រូវបានសន្និដ្ឋានថា ជាការងារដែលរងគ្រោះថ្នាក់ជាងគេ នេះបើយោងទៅតាមការបង្ហាញរបស់គេហទំព័រ List25.com ។ [caption id="attachment_17875" align="aligncenter" width="620"]ប្រភព៖www.instructables.com ប្រភព៖www.instructables.com[/caption] ២) អ្នកនេសាទត្រីកណ្ដាលសមុទ្រ៖ វាក៏ជាការងារមួយដ៏គោះថ្នាក់ផងដែរ ជាពិសេសអ្នកនេសាទនៅតំបន់អាឡាស្កា ដែលពួកគេត្រូវធ្វើដំណើរទៅកណ្ដាលសមុទ្រ ជួបខ្យល់យក្សធំៗ រួមទាំងសីតុណ្ហភាពត្រជាក់ក្រោមសូន្យទៀតផង។ [caption id="attachment_17876" align="aligncenter" width="600"]ប្រភព៖www.rantlifestyle.com ប្រភព៖www.rantlifestyle.com[/caption] ៣) អ្នកបើកយន្តហោះ៖ អ្នករាល់គ្នាប្រហែលជាដឹងហើយថា ការងារនេះគ្រោះថ្នាក់កម្រិតណា។ អ្នកអាចនឹងមានឱកាសធ្លាក់គ្រប់ពេលវេលា ប្រសិនបើអ្នកមិនមានបច្ចេកទេសបើកបរត្រឹមត្រូវនោះ ហើយបើយន្តហោះនោះធ្លាក់ហើយនោះ មានភាគរយតិចណាស់ដែលអ្នកសង្ឃឹមនឹងរស់។ [caption id="attachment_17877" align="aligncenter" width="1000"]ប្រភព៖www.snopes.com ប្រភព៖www.snopes.com[/caption] ៤) កម្មករអណ្ដូងរ៉ែ៖ វាជាការងារមួយដែលប៉ះពាល់ដល់សុខភាពអ្នកខ្លាំងក្លាបំផុត ដោយសារតែផ្សែងធូលីដីដែលអ្នកត្រូវប៉ះពាល់ រួមទាំងស្ថិតនៅបរិយាកាសដ៏អាប់អួគ្មានអុកស៊ីហ្សែនសម្រាប់ដកដង្ហើមបានគ្រប់គ្រាន់ទៀតផង។ [caption id="attachment_17878" align="aligncenter" width="1940"]ប្រភព៖lists10.com ប្រភព៖lists10.com[/caption] ៥) អ្នកស៊ីឈ្នួលបើកបររថយន្ត៖ អ្នកអាចជួបគ្រោះថ្នាក់តាមផ្លូវជាយថាហេតុក៏មិនដឹង មិនថា អ្នកបើកបរម៉ូតូ ឡាន រ៉ឺម៉ក អ្វីនោះឡើយ។ [caption id="attachment_17879" align="aligncenter" width="1000"]ប្រភព៖blog.christakisphoto.com ប្រភព៖blog.christakisphoto.com[/caption] ៦) អ្នករំដោះមីន៖ វាកាន់តែគ្រោះថ្នាក់ទៅទៀតចំពោះការងារនេះ មានមនុស្សជាច្រើននាក់មកហើយដែលពិកាដៃជើង និងស្លាប់បាត់បង់ជីវិតដោយសារតែការផ្ទុះមីន ពេលកំពុងបំពេញការងារ។ [caption id="attachment_17880" align="aligncenter" width="448"]ប្រភព៖jpgmag.com ប្រភព៖jpgmag.com[/caption] ៧) អ្នកពន្លត់អគ្គិភ័យ៖ វាមិនមែន ជាការងារដែលងាយស្រួល នោះទេ ព្រោះ វាទាមទារអ្នកឲ្យមានភាពក្លាហានជាទីបំផុត ដើម្បីពន្លត់ភ្លើងដែលកំពុងតែឆាបឆេះខ្លាំង ដើម្បីជួយជីវិតអ្នកដទៃ៕ [caption id="attachment_17881" align="aligncenter" width="736"]ប្រភព៖www.pinterest.com ប្រភព៖www.pinterest.com[/caption] ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ list25.com
X
5s