រឿង៣មុខដែលអ្នកមិនត្រូវបណ្ដោយ បើមិនដូច្នោះទេ សុខភាពអ្នកនឹងដុនដាប
សុខភាពគឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ ហេតុដូចនេះហើយ បានជាអ្នកមិនត្រូវបណ្ដោយឲ្យសុខភាពធ្លាក់ដុនដាប ដោយសារតែការមិនយកចិត្តទុកដាក់នឹងរឿងទាំង ៣នោះ។ ក្នុងនោះមាន៖
១) ចំណីអាហារ៖ ម្ហូបអាហារគឺពិតជាសំខាន់ណាស់សម្រាប់សុខភាព របស់មនុស្សម្នាក់ៗ ហេតុដូចនេះហើយ បានជាអ្នកត្រូវតែខ្វាយខ្វល់ឲ្យបានច្រើនពីម្ហូបអាហារដែលអ្នកពិសាប្រចាំថ្ងៃ។ សម្រាប់អ្នកដែល ពិសាអាហារដែលខ្វះជាតិខ្លាញ់ ពិសាផ្លែឈើច្រើន រួមទាំងបន្លែ កាន់តែធ្វើឲ្យអ្នកសប្បាយរីករាយ និងមានភាពច្នៃប្រឌិត។
២) ការសម្រាក៖ ការសម្រាកមិនបានគ្រប់គ្រាន់ នឹងធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺធុញថប់អារម្មណ៍ សម្ពាធឈាមកាន់តែខ្ពស់ និងធ្វើឲ្យខួរក្បាល ដំណើរការយឺតយ៉ាវថែមទៀត។ ហេតុនេះហើយបានជាអ្នកត្រូវតែ ផ្ដល់ពេលវេលាសម្រាកដល់ខ្លួនឯង ឲ្យបានច្រើនបន្ទាប់ពីធ្វើការរួចរាល់នោះ។
៣) ការហាត់ប្រាណ៖ ការហាត់ប្រាណនេះផងដែរគឺជាវិធីមួយដ៏ល្អបំផុត ដើម្បីធ្វើការកាត់បន្ថយ អារម្មណ៍តានតឹង ជម្លៀសចេញពីសម្ពាធប្រចាំថ្ងៃ តាមរយៈលំហាត់ប្រាណនេះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.success.com