ព័ត៌មាន​ទាន់ហេតុការណ៍៖ អំពើ​ភេរវកម្ម​នៅ​បារាំង​យប់​មិញ​ ​ស្លាប់​មនុស្ស​ជាង​​ ៧០​នាក់​​



តាមសេចក្ដីរាយការណ៍ពី CNN បានឱ្យដឹងថា មានករណីអំពើភេរវកម្មមួយបានកើតឡើងនៅទីក្រុង Nice ប្រទេសបារាំង គឺរថយន្តធុនធំមួយគ្រឿងបានបើកចូលហ្វូងព្យុហយាត្រា ដែលបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណ ៧៣នាក់។ អ្នកបើករថយន្តធុនធំមួយគ្រឿងនោះបានបកចូលហ្វូងព្យុហយាត្រា ដោយបានបន្ថែមល្បឿន បុក និងកិនមនុស្សតែម្ដង។ អ្នកបើកបរត្រូវបានបាញ់សម្លាប់ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្ស ៧៣នាក់ស្លាប់ និង ១០០នាក់រងរបួស។ អំពើភេរវកម្មនេះបានកើតឡើងក្នុងពេលដែលប្រទេសបារាំងប្រារព្ធពិធីជាតិរបស់ខ្លួន។ ប៉ូលិសក៏បានរកឃើញគ្រឿងផ្ទុះ និងគ្រាប់បែកដៃនៅក្នុងរថយន្តនោះថែមទៀតផង៕ ដោយ៖ រតនៈវិភូ
X
5s