ចង់​ក្លាយ​ជា​បុរស​សង្ហារ​ពិត អ្នក​គ្រាន់​តែ​ធ្វើ​តាម​វិធី​សាមញ្ញ​នេះ​ជា​ការ​ស្រេច​



តើអ្នកចង់ក្លាយជាបុរសដែលត្រឹមតែគួរឲ្យស្រលាញ់ ឬក៏សង្ហារ? ចម្លើយភាគច្រើនប្រាកដជាចង់ឲ្យគេថាខ្លួន សង្ហារ ហើយ។ ដូចនេះ តើអ្នកគួរធ្វើដូចម្ដេច ដើម្បីក្លាយជាបុរសសង្ហារម្នាក់បាន? ១) អាកប្បកិរិយានិងបុគ្គលិកលក្ខណៈ៖ អ្នកត្រូវធ្វើខ្លួន ឲ្យ មានភាពក្លាហានជាបុរសពិត មានជំនឿ ចិត្តលើខ្លួនឯង ញញឹមចំពោះឧបសគ្គដើម្បីបិទបាំងការភ័យខ្លាច ហើយ អ្នកគួរតែនិយាយទៅកាន់នរណាម្នាក់ ដោយសម្លឹង ឲ្យចំក្រសែភ្នែក ដើម្បីបង្ហាញពីការជឿជាក់ របស់ខ្លួន ក្នុងរឿងអ្វីមួយ។ ២) ការចេះតុបតែងខ្លួន៖ ជាការពិត ណាស់ ការស្លៀកពាក់និងការតុបតែងខ្លួន បង្ហាញពីចរិតរបស់អ្នកទាំងមូល ដូចនេះអ្នកត្រូវតែចំណាយពេលខ្លះ រៀបចំការតុបតែងខ្លួន ឲ្យបានស្អាតបាត និងស៊ីវិល័យផងដែរ។ ៣) សម្អាតខ្លួន៖ អ្នកត្រូវសម្អាត ដៃ និងក្រចកដៃឲ្យបានស្អាត និងមានរបៀប គ្រប់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ត្រូវ សិតសក់ និងធ្វើម៉ូតសក់ ឲ្យបានស្អាត បាត និងសមរម្យជាមនុស្សប្រុសផងដែរ។ អ្នកគួរចេះថែរក្សា ស្បែកខ្លួន ងូតទឹកសម្អាតខ្លួន បរិភោគអាហារដែលជំនួយដល់សុខភាព សម្រាកឲ្យបានគ្រប់គ្រាន់ និង ធ្វើលំហាត់ ប្រាណឲ្យបានញឹកញាប់៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.wikihow.com
X
5s