រោគ​សញ្ញា​របស់​អ្នក​មាន​ស្នេហា​ជៀស​មិន​ផុត​ពី​បែប​នេះ​ទេ​​



ស្នេហាត្រូវបានបង្កើតឡើងដោយរូបភាពផ្សេងៗគ្នារវាងបុរស និងនារី ហើយពេលខ្លះទៀតគឺត្រូវបានបង្កើនឡើងដោយមិនដឹងខ្លួនទៀតផង។ តើអ្នកចង់ដឹងទេថា រោគសញ្ញាយ៉ាងណាខ្លះបង្ហាញថាអ្នកមានស្នេហានោះ? ) អ្នកគិតពីគេគ្រប់ពេល៖ ប្រាកដណាស់ អ្នកនឹងគិតពីមនុស្សដែលអ្នកស្រលាញ់មុនភ្ញាក់ពីដំណេក ហើយមនុស្សចុងក្រោយគេដែលអ្នកត្រូវគិត មុនពេលចូលដំណេក។ នៅពេលអ្នកមានរឿងល្អ ចង់និយាយ គេជាមនុស្សដំបូងដែលអ្នកចង់ប្រាប់ឲ្យបានដឹង ហើយពេលមានរឿងរ៉ាវពិបាកចិត្តអ្វីមួយអ្នកនឹងចង់បានការលួងលោមពីម្នាក់នោះជាទីបំផុត។ ) អ្នកមិនខ្លាចនឹងបង្ហាញធាតុពិតរបស់ខ្លួនទៅគេ៖ ពេលអ្នកនៅជិតម្នាក់នោះ អ្នកនឹងមិនខ្លាចឡើយ ក្នុងការបង្ហាញធាតុពិតដែលអ្នកមាន ឬបានន័យ ថា មិនលាក់ចរឹតពិតដាក់គ្នា។ ) ចង់ក្លាយជាមនុស្សល្អម្នាក់៖ គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ដែលជាហេតុនាំឲ្យពួកគេត្រូវការពេលវេលាដើម្បីដុសខាត់ខ្លួនឯង ឲ្យកាន់តែប្រសើរ ឡើង។ តែនៅពេលអ្នកមានស្នេហា អ្នកនឹងចង់អភិវឌ្ឍន៍ខ្លួនឯង ឲ្យក្លាយជាមនុស្សល្អ ហើយ ចង់ធ្វើអ្វីដែលល្អ ល្អឥតខ្ចោះសម្រាប់មនុស្សដែលអ្នកស្រលាញ់ជាមិនខាន។ ) អ្នកគិតពីអនាគត៖ ពេលអ្នកមានស្នេហា អ្នកមិនដែលគិតពីអនាគត ដោយមិនបូកបញ្ចូលមនុស្សដែលអ្នកស្រលាញ់នោះទេ។ ហេតុនេះហើយ បានជាអ្នកត្រូវគិតពីអនាគត ដោយថែមមនុស្សម្នាក់ទៀតនៅក្នុងនោះផងដែរ៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ dailyvibes.org
X
5s