នេះ​ជា​អ្វី​ដែល​មនុស្ស​ម្នាក់​ៗ ស្ដាយ​ក្រោយ​ខ្លាំង​បំផុត​ក្នុង​ជីវិត​



ជាការពិតណាស់មនុស្សម្នាក់ៗ តែងតែធ្លាប់ឆ្លងកាត់រឿងរ៉ាវក្នុងជីវិត ដែលធ្វើឲ្យពួកគេមានការស្ដាយក្រោយខ្លាំង។ តែពេលខ្លះពួកគេតែងគិតថា ការស្ដាយក្រោយនោះ វា នឹងក្លាយជាមេរៀនមួយ ដែលបង្រៀនពួកគេឲ្យយល់ដឹងពីបញ្ហានៅនឹងមុខ។ ដើម្បី ដឹងថាអ្វីខ្លះទៅជារឿងសំខាន់ក្នុងជីវិត ដែលទាមទារឲ្យអ្នកត្រៀមខ្លួនរួចរាល់ ជៀសវាងការហួសពេល អ្នកគួរអានអត្ថបទខាងក្រោមនេះ៖ ១) រស់នៅដើម្បីអ្នកដទៃច្រើនជាងខ្លួនឯង៖ តើអ្នកកើតមកសម្រាប់តែតម្រូវចិត្តអ្នកដទៃទេមែនទេ? អ្នកមិនអាចធ្វើអ្វី ដើម្បីបំពេញចិត្តតែមនុស្សគ្រប់គ្នាបាននោះទេ ក្នុងមួយជីវិតនេះ។ មិនដូច្នោះទេ អ្នកនឹងស្លាប់ទៅ ដោយគ្មានបានធ្វើអ្វីសោះសម្រាប់ខ្លួនឯង ។ អ្វីដែលសំខាន់ អ្នកត្រូវដឹងថា អ្នកកំពុងគិតអ្វី ហើយវាត្រឹមត្រូវទេ ក្នុងការធ្វើបែប នោះ ដូចនេះអ្នកមិនចាំចាប់ស្ដាប់ ឬ ធ្វើតាមពាក្យបញ្ជាពីអ្នកដទៃទៀតទេ។ ២) ធ្វើការខ្លាំងពេក៖ ការបូជាកម្លាំងកាយ និងចិត្តខ្លាំងពេក ពេលខ្លះក៏មិនបានផលមកវិញដែរ។ អ្វីដែលសំខាន់នោះ អ្នកត្រូវដឹងឲ្យច្បាស់ថា ការងារណាដែលអ្នកគួរលះបង់សម្រាប់វា ហើយការងារណាដែលអ្នកមិនគួរចំណាយពេលលើវា ជ្រុលពេក។ ការធ្វើអ្វីៗ ដែលជ្រុលពេកនោះ វាមិនផ្ដល់ផលប្រយោជន៍ល្អ សម្រាប់ខ្លួនឯងនោះទេ វាថែមទាំងខាតបង់ពេលវេលា កម្លាំងចិត្ត និងថាមពលដែលអ្នកមានទៀតផង។ ៣) គ្មានភាពក្លាហានក្នុងការបង្ហាញអារម្មណ៍ខ្លួន៖ ការមិនបានបង្ហាញអារម្មណ៍ ខាងក្នុងរបស់អ្នក ឲ្យអ្នកដទៃដឹងនោះ គឺវាមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់សុខភាពអ្នកទេ ថែមទាំងចំណងមិត្តភាពរបស់ខ្លួន ក៏មានបញ្ហាផងដែរ។ តើវាមិនល្អទេមែនទេ ដែលអ្នកគ្រាន់តែចង់បង្ហាញថា អ្នកឈឺចាប់ អ្នកមិនសប្បាយចិត្ត ហើយ អ្នកត្រូវការអ្វីពីនរណាម្នាក់នោះ? ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ dailyvibes.org
X
5s