ធ្វើ​យ៉ាង​ណា​ដើម្បី​​យក​ឈ្នះ​លើ​​មនុស្ស​ដែល​គ្មាន​យុត្តិធម៌​ក្នុង​ខ្លួន​



នៅលើពិភពលោកនេះ គឺពោរពេញដោយការវិនិច្ឆ័យ ខុសរឿង និងការស្ដីបន្ទោសគ្នា ទើបពេលខ្លះ ធ្វើឲ្យមនុស្សម្នាក់ៗមិនបានយកភាពយុត្តិធម៌មកដាក់ខ្លួន។ ហើយមនុស្សល្អជាច្រើន ក៏មិនបានទទួលអ្វីដែលពួកគេសមនឹងទទួលដែរ។ តើធ្វើយ៉ាងណាដើម្បីយកឈ្នះលើពួកគេទាំងនោះ? ១) ត្រូវក្រោកឈរហើយជឿជាក់អ្វីដែលអ្នកមាន៖ អ្នកនិពន្ធដ៏ល្បីម្នាក់ឈ្មោះថា Suzy Kassem បានសរសេរក្នុងសៀវភៅមួយឈ្មោះ The Writings of Suzy Kasem ហើយក្នុងនោះនិយាយថា៖ « អ្នកមិនមែនជាមនុស្សមកពីបក្សខាងឆ្វេងឬ ស្ដាំនោះ ទេ ប៉ុន្តែអ្នកនៅខាងអ្វីដែលប្រឆាំងនឹងភាពមិនត្រឹមត្រូវ។ ក្រោកឈរ ចំពោះអ្វីដែលត្រូវទោះបី អ្នកក្រោកឈរតែឯងក្ដី។ » ២) មិនអាចផ្លាស់ប្ដូរអតីតកាលបានតែអ្នកអាចរៀនពីវា៖ អ្នកគួរតែសិក្សាឲ្យបានច្បាស់ពីអតីតកាល ដែលអ្នកធ្លាប់ជួបប្រទះកន្លងមកនោះ។ វាពិបាកបន្តិចហើយ ក្នុងការកែប្រែមនុស្សដែលគ្មានភាពយុត្តិធម៌ក្នុងខ្លួន តែបើអ្នកយកអតីតកាលមកសិក្សាវិញ អ្នកនឹងទទួលបានប្រយោជន៍ពីមនុស្សអស់ទាំងនោះវិញជាមិនខាន។ ៣) គិតយ៉ាងម៉ត់ចត់ជាទីបំផុតមុននឹងធ្វើ៖ អ្នកនឹងកាន់តែធ្វើអ្វីបានសម្រេច ប្រសិនបើអ្នកអាចឈានថយក្រោយមួយជំហានរួចគិតម្ដងទៀត មុននឹងធ្វើអ្វីមួយនោះ។ នៅពេលអ្នកមិនប្រឈមមុខនឹងភាពអយុត្តិធម៌ អ្នកនឹងបង្រៀនខ្លួនឯង ឲ្យក្លាយជាមនុស្សគ្មានប្រយោជន៍ ហើយ បាត់បង់សមត្ថភាព ដែលខ្លួនឯង មាន ។ ដូចនេះអ្នកគួរធ្វើអ្វីដែលជាការពិត ព្រោះវាអាចនាំអ្នកទៅគ្រប់ទីកន្លែង។ ចំណែកឯអ្នកដែលគ្មានការពិត ចុងក្រោយគេមិនដែលទទួលបានផលល្អទេ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s