​ម្ចាស់​​អាជីវកម្ម​ទាំង​ឡាយ​​ រីក​ចម្រើន​ជា​មួយ​ Business Khmer​



ដោយឈរលើគោលការណ៍អប់រំផ្នែកសហគ្រិនភាព និងផ្នែកអាជីវកម្ម គេហទំព័រ Business Khmer នឹងធ្វើឱ្យអាជីវកម្មរីកចម្រើនទៅមុខតាមរយៈចំនួនអ្នកអានដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗរបស់ខ្លួន។ គេហទំព័រ Business Khmer ត្រូវបានរចនាឡើងប្រកបដោយសោភណភាព និងភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Responsive ដែលអាចមើល និងអានបានពីគ្រប់ឧបករណ៍បច្ចេកវិទ្យាទាំងអស់ រួមមានទូរស័ព្ទ កុំព្យូទ័រ និងថេប្លេត។ គេហទំព័រដែលផ្ដោតទៅលើអាជីវកម្មនេះ ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៥ ដោយក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល ដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន ជាពិសេសសារព័ត៌មានផ្នែកសហគ្រិនភាពយូរឆ្នាំ។ គោលគំនិតរបស់ក្រុមការងារ Business Khmer គឺ នាំអ្នកអាន និងអ្នកផ្សព្វផ្សាយពាណិជ្ជកម្មជាមួយយើង ជោគជ័យទាំងអស់គ្នា។ បេសកកម្មរបស់ Business Khmer គឺផ្ដល់នូវអត្ថបទដែលមានប្រយោជន៍ដល់អ្នកអាន។ មានប្រយោជន៍គឺត្រង់ថា អត្ថបទរបស់យើងផ្ដោតទៅលើការអប់រំជាចម្បង។ អប់រំក្នុងផ្នែកអាជីវកម្ម ផ្នែកទីផ្សារ ការងារ រឿងរ៉ាវរបស់បុគ្គលជោគជ័យ បច្ចេកវិទ្យា ស្នេហា ចំណេះដឹងទូទៅ និងរឿងរ៉ាវជាច្រើនទៀតដែលផ្ដោតសំខាន់ទៅលើយុវវ័យ អ្នកដឹកនាំ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្ម។ គេហទំព័ររបស់យើងមាន ៧ផ្នែកសំខាន់ៗ គឺឃ្លាំងគំនិត សហគ្រិនភាព អចលនទ្រព្យ កម្សាន្ត កីឡា សង្គម និងបច្ចេកវិទ្យា។ ដោយសារតែខ្លឹមសារអត្ថបទរបស់យើង មានអត្ថប្រយោជន៍បែបនេះ ទើបធ្វើឱ្យគេហទំព័រយើងខ្ញុំទទួលបានចំនួនចូលអាន (Pageview) គិតជាមធ្យម ១០ម៉ឺនក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ខ្ពស់ហើយនិន្នាការនេះនឹងបន្តកើនឡើងបន្ថែមទៀតនៅពេលខាងមុខនេះ។ លើសពីនេះទៀត បណ្ដាញសង្គម Facebook របស់យើងមានចំនួន like ប្រមាណជិត ១សែន។ នេះជាឱកាសដ៏ពិសេសសម្រាប់ម្ចាស់អាជីវកម្មទាំងឡាយ ដើម្បីផ្សព្វផ្សាយផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួនជាមួយយើង។ ក្នុងជំហរជំរុញ និងលើកកម្ពស់ដល់អាជីវកម្ម ជាពិសេស អាជីវកម្មក្នុងស្រុក គេហទំព័ររបស់យើងបានកំណត់តម្លៃពិសេសសម្រាប់ម្ចាស់អាជីវកម្មទាំងឡាយ គឺមានត្រឹមតែ ២០ដុល្លារក៏អាចផ្សាយពាណិជ្ជកម្មជាមួយយើងបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើផ្សព្វផ្សាយជាមួយគេហទំព័រយើងខ្ញុំចាប់ពីពីរខែឡើងទៅ នឹងទទួលបានការបន្ថែមជូនដោយឥតគិតថ្លៃចំនួនមួយខែ។ ការបន្ថែមជូនពិសេសនេះ នឹងផុតកំណត់នៅចុងខែកញ្ញា ខាងមុខនេះ៕
X
5s