ភាព​សោកស្ដាយ ​៣​យ៉ាង​​ដែល​មនុស្ស​រាល់​គ្នា​មាន​​



មនុស្សម្នាក់ៗ តែងមានការស្ដាយក្រោយរាល់ទង្វើដែលពួកគេធ្លាប់បានធ្វើកន្លងមក ហើយពេលខ្លះ គេតែងចង់បង្វែរពេលវេលាដែលនៅសល់ ដើម្បីជួសជុលស្ថានការណ៍ឡើងវិញ។ តែអ្នកត្រូវដឹងថា តើការសោកស្ដាយនោះមានអ្វីខ្លះ?៖ ១) មិនក្លាហានគ្រប់គ្រាន់សម្រាប់ខ្លួនឯង៖ មនុស្សជាច្រើនតែងតែស្ដាយក្រោយដែលពួកគេបានចំណាយពេលវេលាជាច្រើនក្នុងឆាកជីវិត តែ មិនបានផ្ដល់អ្វីសម្រាប់ខ្លួនឯង ទាល់តែសោះ។ ពួកគេតែងផ្សង ដើម្បីទទួលបានភាពក្លាហាន ឲ្យកាន់តែច្រើនជាងមុន ដើម្បីធ្វើអ្វីដែលខ្លួនចង់បាន។ ២) ចំណាយពេលតិចពេកជាមួយគ្រួសារ៖ ដូចដែលអ្នកបានដឹងហើយ ថាគ្រួសារគឺពិតជាសំខាន់ណាស់សម្រាប់ជីវិត។ ចុះហេតុអ្វីអ្នកមិនអាចចំណាយពេលវេលាឲ្យច្រើននៅជាមួយ មនុស្សដែលសំខាន់ទាំងនោះ។ អ្នករវល់សិក្សា អ្នករវល់ រៀនសូត្រ និងធ្វើការ ហើយពេលអ្នកមានប្ដីប្រពន្ធ ទៀត អ្នកនឹងកាន់តែឃ្លាតឆ្ងាយខ្លាំងមែនទែនហើយពីគ្រួសារ ដែលអ្នកធ្លាប់តែរស់នៅតាំងពីតូចនោះ។ ៣) មិនបង្ហាញអារម្មណ៍ពិតទៅរបស់អ្នក៖ វាជារឿងដែលគួរឲ្យសោកស្ដាយជាងគេក្នុងជីវិត ដែលអ្នកតែងតែខ្មាសអៀនក្នុងការបង្ហាញពីអារម្មណ៍ពិតរបស់អ្នកទៅអ្នកដទៃ។ ពេលអ្នកមិនសប្បាយចិត្ត និងកើតទុក្ខ ហេតុអ្វីត្រូវលាក់បាំង ព្រោះថា ការលាក់បាំងនោះវាគ្មានបានផលអ្វីទាល់តែសោះនោះ៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s