មេរៀន​ជីវិត​ទាំង​៣​ដ៏​សំខាន់​ដែល​អ្នក​មិន​ត្រូវ​បំភ្លេច​ជា​ដាច់​ខាត​



"ជីវិត គឺជាការរៀនពីកំហុស'' តើអ្នកធ្លាប់បានឮឃ្លានេះប៉ុន្មានដងមកហើយ? តើវាពិតដែរឬទេ? ប្រាកដណាស់ តែគួរឲ្យស្ដាយមនុស្សមួយចំនួនប្រើប្រាស់ពេលវេលាស្ទើរតែពេញមួយឆាកជីវិតរបស់ពួកគេទៅហើយបង្កើតកំហុសដដែលៗ រួចពួកគេចាប់ផ្ដើមយកឃ្លាខាងលើមកដោះសារ។ ខាងក្រោមនេះគឺជាមេរៀនជីវិតដ៏សំខាន់ទាំង៣ដែលអ្នកគួរចងចាំជាប់ក្នុងចិត្ត៖ ១) ជីវិតរបស់អ្នកមានពេលខ្លីណាស់៖ អ្នកប្រហែលជាភ្លេចហើយមើលទៅ ព្រោះថាអ្នកចូលចិត្តរង់ចាំនេះ រង់ចាំនោះ រង់ចាំស្ទើរតែពេញមួយជីវិតរបស់អ្នកទៅហើយ។ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ អ្នកគួរតែចាប់ផ្ដើមវាឲ្យបានលឿនបំផុត ចាប់ផ្ដើមពីអ្វីដែលអ្នក មិនមែនរង់ចាំទាល់តែអ្នកមានអ្វីមួយ ទើបអ្នកចង់សម្រេចគោលបំណងនោះទេ។ ធ្វើវានៅពេលនេះ ទាន់អ្នកនូវមានឱកាស។ ២) រ៉ាប់រងជីវិតរបស់ខ្លួនឯង៖ ២០ឆ្នាំទៅមុខទៀត ជីវិតរបស់អ្នកនឹងទៅជាបែបណាសុទ្ធតែមកពីអ្នកទាំងអស់ អ្នកមានចំណែកដ៏ធំជាងគេក្នុងជីវិតរបស់អ្នក ដូចនេះសូមកុំព្យាយាមបន្ទោសអ្នកដទៃ។ បើអ្នកចង់ជោគជ័យ អ្នកត្រូវតែគិតពិចារណា ហើយចាប់ផ្ដើមអ្វីមួយដែលអ្នកគិតថាអាចនឹងទទួលបានជោគជ័យ។ មានតែអ្នកទេ ដែលមានសិទ្ធិចង្អុលបង្ហាញឲ្យជីវិតរបស់អ្នកទៅជាយ៉ាងណាបាន។ ៣) ឲ្យតម្លៃមនុស្សជុំវិញខ្លួន ក៏ដូចជាខ្លួនឯង៖ តើវាមានតម្លៃអ្វីទៅប្រសិនបើអ្នកខំរៀន ឬខំធ្វើការរហូតដល់ភ្លេចមនុស្សជាទីស្រលាញ់របស់ខ្លួន ឬភ្លេចសូម្បីតែខ្លួនឯង? ដូចនេះ មិនថាអ្នកប្រឹងប្រែងយ៉ាងណានោះទេ អ្នកមិនគួរមើលរំលងមនុស្សដែលនៅជុំវិញខ្លួនឡើយ តែបើអ្នកធ្វើមិនបាននោះទេ ចុងក្រោយអ្នកនឹងស្ដាយអស់មួយជីវិត ព្រោះថាពេលវេលាមិនអាចដើរថយក្រោយបាននោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org
X
5s