ចំណុច៥យ៉ាងដែលអ្នកគួរចងចាំពេលអ្នកបានព្យាយាមហើយតែនៅបរាជ័យ
ភាពឈឺចាប់ គឺជៀសមិនរួចនោះទេ ប៉ុន្តែការរងទុក្ខគឺជាជម្រើសមួយ។ វាអាស្រ័យទៅលើការមើលស្ថានភាពមួយជាបញ្ហាឬមួយក៏ជាការលំបាក។ យើងរាល់គ្នាតែងតែមានការបាត់បង់ឬបរាជ័យ។ វាជារឿងធម្មតានៅក្នុងឆាកជីវិត។ ខាងក្រោមនេះ ចំណុចដែលអ្នកគួរចងចាំពេលអ្នកបានព្យាយាមហើយតែនៅបរាជ័យ។
១) ផ្ដោតទៅលើអ្វីដែលអ្នកមានជាជាងអ្វីដែលអ្នកបានបាត់បង់៖ កុំអនុញ្ញាតឲនរណាម្នាក់ឬអ្វីមួយមកជំនួសនូវតម្លៃក្នុងចិត្តរបស់អ្នក។ នៅពេលដែលអ្នកផ្តោតទៅលើអ្វីដែលអវិជ្ជមាន អ្នកនឹងមានភាពអវិជ្ជមានកាន់តែច្រើន។ ពេលដែលអ្នកផ្លាស់ប្តូរមើលអ្វីនៅក្នុងផ្លូវល្អ ជីវិតនឹងក្លាយជាការផ្សងព្រេង។
២) បទពិសោធន៍ជូរចត់នឹងធ្វើឲរីកចម្រើន៖ វាមិនមែនជាបទពិសោធន៍ល្អទេ។ ប៉ុន្តែ មនុស្សរៀនតាមបែបឈឺចាប់។ មើលតែកូនក្មេងទៅបានហើយ ពេលអ្នកប្រាប់ថាកុំឲប៉ះទឹកក្ដៅ តើពួកគេស្ដាប់អ្នកទេ? ក្រោយពេលដែលប៉ះហើយ ពួកគេដឹងថាទឹកក្តៅគឺមិនអាចប៉ះបានទេ។ នេះជាអ្វីដែលមនុស្សយើងរៀនសូត្រ។
៣) គ្មានអ្វីដែលជាអចិន្ត្រៃយ៍៖ មកដល់ពេលនេះ អ្នកក៏ប្រហែលជាធ្លាប់ជួបនូវបទពិសោធន៍ដែលអ្នកគិតថាអ្នកមិនអាចទៅមុន តែចុងក្រោយអ្នកនៅតែរកវិធីមកដោះស្រាយវា។ ឥឡូវនេះ អ្នកកំពុងតែជួបរឿងនេះម្តងទៀត។
៤) កុំខ្លាចភាពបរាជ័យ៖ រាល់ពេលដែលអ្នកសម្រេចចិត្តអ្វីមួយ អ្នកបានងើបពីអតីតកាលរួចទៅហើយ។ រាល់បទពិសោធន៍ដែលអ្នកជួបប្រទះសុទ្ធតែជាមេរៀនសម្រាប់អ្នក។ កុំខ្មាសអៀននូវអ្វីដែលកើតឡើង។ ប៉ុន្តែប្រើប្រាស់វាក្នុងផ្លូវល្អ។
៥) រអ៊ូក៏មិនអាចដោះស្រាយអ្វីបានដែរ៖ ជាទូទៅ មនុស្សចូលចិត្តរអ៊ូ។ ប៉ុន្តែ ការរអ៊ូគ្រាន់តែបន្ធូរអារម្មណ៍របស់អ្នកបានមួយពេល អ្នកមិនបានដោះស្រាយបញ្ហាឡើង។ អ្នកគួរតែឈប់រអ៊ូហើយរកវិធីមកដោះស្រាយវិញល្អជាង៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com