អនុវត្តន៍​បែប​នេះ ការងារ​រក​ស៊ី​របស់​អ្នក​នឹង​ថិតថេរ​យូរ​អង្វែង​ជា​មិន​ខាន​



វាមិនងាយស្រួល ដូចអ្វីដែលអ្នកគិតនោះទេ ការរកស៊ីគប្បីមានតិចនិក និងភាពប៉ិនប្រសប់ខ្លះៗ ដើម្បី ធ្វើឲ្យវាថិតថេរបានយូរឆ្នាំ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖ ១) អាចបង្កើនការលក់៖ ការលក់នេះ គឺជាគន្លឹះមួយដែលធ្វើឲ្យការរកស៊ី មានដង្ហើម។ ប្រសិនបើអ្នកមិនចូលចិត្តការលក់ទេ នោះ សូមកុំបន្ទោស ថាការរកស៊ីរបស់អ្នក ហេតុអ្វីមិនដំណើរការ។ លោក Estée Lauder ត្រូវបានស្គាល់ថាជាអ្នករកស៊ីផ្នែកទីផ្សារ និងជាម្ចាស់ រោងចក្រសញ្ជាតិ សហរដ្ឋអាមេរិក បាននិយាយថា៖ «គាត់មិនដែលភ្លេចពីការលក់ផលិតផល ម្ដងណាឡើងក្នុងជីវិតរកស៊ីរបស់គាត់ ។ ប្រសិន បើគាត់ ជឿជាក់ថាផលិតផលណាល្អសម្រាប់គាត់ហើយនោះ គាត់ នឹងខំលក់វា ខំហើយខំទៀត។ » ២) ជ្រើសរើសអតិថិជនឲ្យត្រឹមត្រូវ៖ ការរកស៊ីដ៏ត្រឹមត្រូវមួយទាមទារឲ្យអ្នកជ្រើសរើសអតិថិជន ជាក់លាក់ មានសមត្ថភាពជាវផលិតផល រួចត្រូវ ផ្ដល់សេចក្ដីទុកចិត្ត ដល់ពួកគេវិញ។ តែបើអ្នកគិតថា អ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកអតិថិជន ដោយខ្លួនឯង ទេនោះ អ្នកអាចជួលអ្នកមានជំនាញ ដើម្បីសិក្សាពីតំបន់នោះ រួចអ្នកនឹងដឹងថា តើ ផលិតផលអ្នកស័ក្ដិសម មនុស្សវ័យណាហើយ។ ៣) តើអ្នកមានអ្វីពិសេសខ្លះ៖ ត្រូវចាំថា មានក្រុមហ៊ុន ល្បីៗជាច្រើន ផលិតផលល្អៗជាច្រើន ភ្ញៀវក៏ច្រើន តែហេតុអ្វីគេត្រូវមកទុកចិត្ត លើផលិតផលអ្នកតែមួយនោះ? តើអ្នកមានអ្វីពិសេស ប្លែកគេឬ យ៉ាងណា? ដូចនេះអ្នកត្រូវតែដឹងថាខ្លួនមានអ្វីពិសេស ហើយពន្យល់ណែនាំពួកគេ ព្រោះថា អតិថិជនមួយចំនួន ក៏គេមិនដឹងដែរថា អ្នកមានអ្វីល្អដាច់គេនោះ៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ addicted2success.com
X
5s