គន្លឹះទាំង ៥ដែលនាំឲជីវិតរបស់អ្នកប្រសើរឡើង
ការគិតរបស់អ្នកពិតជាសំខាន់ណាស់ក្នុងជីវិត។ ការគិតរបស់អ្នកអាចនាំអ្នកទៅរកផ្លូវត្រូវឬផ្លូវខុស។ គំនិតខាងក្រោមនេះនឹងផ្ដល់ជាគំនិតដែលអ្នកគួរឈប់គិត នូវអ្វីដែលអ្នកមិនមាន ឬអ្វីដែលអ្នកត្រូវការ តែជាអ្វីដែលអ្នកអាចធ្វើឲជីវិតរបស់អ្នកប្រសើរជាងមុន៖
១)បង្ហាញការដឹងគុណ៖ អ្នកកុំគួររង់ចាំរហូតដល់អ្នកមាននូវអ្វីដែលអ្នកចង់បានក្នុងជីវិតនោះទេ។ អ្នកគួរតែបង្ហាញការដឹងគុណនូវអ្វីដែលអ្នកមានរួចជាស្រាប់។
២) កុំត្អូញត្អែរច្រើនពេក៖ អ្នកអាចសាកល្បងកត់ត្រានូវចំណុចដែលអ្នកមិនពេញចិត្តក្នុងមួយថ្ងៃ ដូចជា ថៅកែឲការងារច្រើន ម្ហូបមិនឆ្ងាញ់ អ្នកទៅធ្វើការងារយឺតម៉ោង។ល។ តើអ្នកបានត្អូញត្អែរប៉ុន្មានលើកក្នុងមួយថ្ងៃ? តើមានសកម្មភាពមួយណា ដែលនាំមកនូវលទ្ធផលល្អដែរឬទេ?
៣) ឈប់គិតពីអនាគត៖ វាជាការល្អដែលអ្នកមានគម្រោងសម្រាប់អនាគត។ ប៉ុន្តែ អ្នកមិនត្រូវភ្លេចនូវសកម្មភាពដែលអ្នកត្រូវធ្វើប្រចាំថ្ងៃនោះទេ។ មនុស្សជាច្រើនចូលចិត្តគិតតែពីអនាគត ដោយភ្លេចគិតពីពេលបច្ចុប្បន្ន។
៤) ហាត់ប្រាណ៖ វាត្រូវបង្ហាញថា លំហាត់ប្រាណពិតជាជួយដល់ការកាត់ស្រ្តេស និងផ្ដល់សុខភាពល្អដល់មនុស្ស និងបង្កើតនូវទំនុកចិត្ត។ អ្នកអាចហាត់ប្រាណ៣០នាទីជាប្រចាំថ្ងៃបាន។
៥) កុំស្ដាយក្រោយ៖ ប្រសិនជាអ្នកគិតថាអ្នកបានធ្វើអ្វីខុស ឈប់គិតពីវា។ អ្នកគួររកដំណោះស្រោយនិងរៀនពីវាដើម្បីកុំឲវាកើតឡើងម្ដងទៀត។ និយាយនូវអ្វីដែលអ្នកគិត។ ប្រសិនជាអ្នកស្រឡាញ់នរណាម្នាក់ អ្នកគួរតែហានសារភាព៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org