សត្វ​ឆ្មា​មួយ​ក្បាល​​តែង​ជួយ​មើល​ថែ​សត្វ​ដទៃ​ទៀត​ដែល​ឈឺ ជំនួស​គ្រូ​ពេទ្យ​



មានសត្វឆ្មាមួយក្បាលឈ្មោះថា Radamenes ដែលវាស្នាក់នៅក្នុងគ្លីនិកមួយ នៅឯ រដ្ឋ Bydgoszcz ប្រទេសប៉ូឡូញ។ ឆ្មានេះ ត្រូវបានម្ចាស់របស់វា ជួយសង្គ្រោះបានពីជំងឺហឺត ហើយចាប់តាំងពីវាជាសះស្បើយមក វាតែងតែជួយសត្វដទៃទៀតដែលមានជំងឺនោះឲ្យបានធូរស្បើយដែរ។ សត្វឆ្មានេះ តែងតែ ឱបថ្នាក់ថ្នម ផ្ដល់ភាពកក់ក្ដៅ ដល់សត្វដទៃ ជួយសម្អាត ព្រមទាំងធ្វើការម៉ាស្សាដល់សត្វទាំងនោះផងដែរ ហេតុនេះហើយទើបប្រជាពលរដ្ឋនៅតំបន់នោះបានដាក់ឈ្មោះឲ្យវាថា ជាគិលានុបដ្ឋាយិកា ពេញម៉ោងព្រោះវាតែងតែនៅទីនោះមើលថែ និងផ្ដល់ក្ដីស្រលាញ់ដល់សត្វដទៃ។ អ្នករស់នៅក្នុងតំបន់នោះតែងតែ មកសួរសុខទុក្ខឆ្មាមួយក្បាលនេះ ហើយពួកគេអាណិតនិងស្រលាញ់វា ខ្លាំងណាស់ ដោយសារតែការចិត្តល្អ ការចេះដឹង និងការចេះថ្នាក់ថ្នម ដល់សត្វដទៃ ប្រៀបបានដូចមនុស្ស៕ ប្រភព៖www.powerofpositivity.com ប្រភព៖www.powerofpositivity.com ប្រភព៖www.powerofpositivity.com ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s