ហេតុអ្វីមនុស្សដែលព្យាយាមកែប្រែខ្លួនឯងឲ្យក្លាយជាល្អភាគច្រើនតែងជោគជ័យនៅក្នុងរឿងស្នេហា?
វាមិនងាយនោះទេ ដែលមនុស្សម្នាក់អាចភ្ញាក់រលឹកចង់កែខ្លួនឲ្យក្លាយមកជាល្អជាងមុន ព្រោះថាវាត្រូវការតាំងចិត្តខ្ពស់ណាស់ ក៏ដូចជាអ្វីៗផ្សេងទៀត។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា យើងឃើញថាអ្នកទាំងនោះ តែងតែទទួលបាននូវស្នេហាដ៏ជោគជ័យមួយនៅពេលចុងក្រោយ ដូចនេះសូមអាននូវហេតុផលខាងក្រោមនេះ ប្រសិនបើអ្នកចង់ដឹងថាមូលហេតុមកពីអ្វីនោះ៖
១) អំណាចនៃគំនិតវិជ្ជមាន៖ នៅពេលដែលមនុស្សម្នាក់ព្យាយាមកែប្រែ ឬហ្វឹកហាត់ខ្លួនឯងឲ្យពូកែឬល្អជាងមុន នោះមានន័យថាពួកគេមានការគិតបែបវិជ្ជមានទៅហើយ ទើបធ្វើឲ្យពួកគេខិតខំប្រឹងប្រែង ដូចនេះវាក៏មិនខុសគ្នាអីពីរឿងស្នេហាប៉ុន្មាននោះទេ គឺពួកគេតែងតែមានភាពជឿជាក់ក៏ដូចជាមានសុទិដ្ឋិនិយមទៅលើស្នេហារបស់គេតែម្ដង។
២) មនុស្សដែលតាំងចិត្តភាគច្រើនគួរឲ្យទាក់ទាញ៖ តើអ្នកដែលមានបទពិសោធន៍បែបនេះទេ? អ្នកមានអារម្មណ៍ថាអ្នកចាប់អារម្មណ៍ទៅលើមនុស្សម្នាក់នោះដែលកំពុងតែអង្គុយផ្ចិតផ្ចង់ធ្វើអ្វីការងារអ្វីមួយរបស់គេនោះ។ នេះគឺជារឿងពិតមួយ ដែលមនុស្សជាច្រើនធ្លាប់ជួបប្រទះមកជាច្រើនដងមកហើយ។
៣) នៅពេលដែលពួកគេចេះស្រលាញ់ខ្លួនឯង អ្វីៗក៏ហាក់បីដូចជាប្រសើរឡើង៖ នៅពេលដែលមនុស្សអ្នកចេះស្រលាញ់ ក៏ដូចជាឲ្យតម្លៃខ្លួនឯងគ្រប់គ្រាន់ នោះនៅពេលដែលឈានដល់ដំណាក់ការដែលត្រូវស្រលាញ់អ្នកដទៃ ក៏ពួកគេបានយល់រឹតតែច្បាស់អំពីតម្លៃស្នេហា ហើយថាតើពួកគេត្រូវធ្វើយ៉ាងណាដើម្បីរក្សាស្នេហាមួយនេះឲ្យបានយូរអង្វែងផងដែរ។
៤) អ្នកមានការតាំងចិត្តខ្ពស់៖ ក្ដីស្នេហាពិតជាមានតម្លៃណាស់ ហើយវាក៏ប្រើប្រាស់ពេលវេលាយូរដែរទម្រាំតែយើងបានជួបជាមួយមនុស្សដែលយើងស្រលាញ់ តែអ្វីដែលរឹតតែពិបាកជាងនេះទៅទៀតគឺការថែរក្សាវាឲ្យបានគង់វង្ស ដូចនេះអ្វីដែលជាស្នូលដ៏សំខាន់នោះគឺការតាំងចិត្តខ្ពស់៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.powerofpositivity.com