ចំណុច​ទាំង ​៤​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​ភាព​ទាក់​ទាញ​



តើអ្នកធ្លាប់ឆ្ងល់ដែរទេ ថាហេតុអ្វីបានជាមើលទៅគួរឲ្យចាប់អារម្មណ៍ម្ល៉េះឬក៏ទទួលបានចំណាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគេ? រាងកាយរបស់អ្នកក៏មិនកំណត់ភាពទាក់ទាញរបស់អ្នកបានទាំងស្រុងនោះដែរ ហើយចំណុចទាំង៤ខាងក្រោមនេះទៀតសោត នឹងធ្វើឲ្យអ្នកកាន់តែមិនសូវមានភាពទាក់ទាញប្រសិនបើអ្នកមានវា៖ ១) ចូលចិត្តប្រជែង៖ ការប្រណាំងប្រជែងមិនមែនជារឿងមិនល្អនោះទេ គ្រាន់តែថាមនុស្សមួយចំនួនចូលចិត្តធ្វើឲ្យវាមើលទៅក្លាយជារឿងធំដុំពេក ហើយជាពិសេសគឺពួកគេមិនមែនធ្វើដោយចេតនាល្អនោះទេ គឺពួកគេចង់បង្ហាញប្រាប់ថាពួកគេមានសមត្ថភាព ហើយអាចផ្ដួលអ្នកដទៃបានសម្រេចពិតមែន។ ២) គំរោះគំរើយ៖ នរណាៗក៏ចូលចិត្តនៅក្បែរមនុស្សដែលចេះយកចិត្តទុកដាក់ពីអ្នកដទៃនោះដែរ មិនមែនធ្វើមិនដឹងមិនឮនោះទេ។ អ្នកខ្លះមិនមែនត្រឹមតែធ្វើមិនដឹងមិនឮនោះទេ ពួកគេថែមទាំងចូលចិត្តនិយាយពាក្យមិនសមគួរ ដែលធ្វើឲ្យគេឯងមិនចូលចិត្តឬធុញទ្រាន់ថែមទៀតផង។ ៣) ចូលចិត្តគ្រប់គ្រង៖ ក៏ដូចគ្នាទៅនឹងចំណុចខាងលើ ដោយគ្មាននរណាម្នាក់ចង់ឲ្យអ្នកដទៃមកគ្រប់គ្រងលើខ្លួននោះទេ។ អ្នកខ្លះមិនចូលចិត្តស្ដាប់ពីយោបល់របស់អ្នកដទៃប៉ុន្មាននោះទេ ដោយឡែកគឺពួកគេចូលចិត្តបញ្ជាឲ្យអ្នកដទៃធ្វើនេះធ្វើនោះទេម្ដង។ ៤) រអ៊ូរទាំឥតឈប់ឈរ៖ អ្នកខ្លះមិនដែលបានធ្វើអ្វីច្រើននោះទេ តែពួកគេចូលចិត្តចំណាយពេលរអ៊ូច្រើនឥតបានការ ដែលធ្វើឲ្យអ្នកដែលនៅជុំវិញខ្លួនពួកគេមានការធុញទ្រាន់យ៉ាងខ្លាំង សឹងតែទ្រាំមិនបាន ព្រោះពួកគេរអ៊ូសឹងតែគ្រប់រឿងរ៉ាវទៅហើយ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.powerofopositivity.com
X
5s