ទម្លាប់​៣​យ៉ាង​របស់​មនុស្ស​ជោគជ័យដែលអ្នកអាចរៀនសូត្របាន​



វាមានកត្តាពីរសំខាន់ៗក្នុងជីវិត៖ លទ្ធផលដែលនាំឲជោគជ័យ និងលេសដែលនាំអ្នកទៅភាពបរាជ័យ។ នៅក្នុងសង្គម អ្នកត្រូវត្រៀមខ្លួនជាស្រេចរាល់លេសដែលអ្នកបានឲនិងទទួលយកនូវលទ្ធផលរបស់វា។ មនុស្សជាច្រើនគួរតែទទួលបានភាពជោគជ័យដោយសារការខំប្រឹងរបស់ពួកគេ។ ប៉ុន្តែ ពួកគេខ្វះទម្លាប់ប្រចាំថ្ងៃ។ ១) អ្នកជោគជ័យតែងតែងើបពីគេងពីព្រលឹម៖ សង្គមបច្ចុប្បន្ននេះមានការប្រកួតប្រជែងណាស់។ ខណៈពេលដែលអ្នកកំពុងតែគេង អ្នកដទៃកំពុងតែធ្វើការ។ ហើយម៉្យាងវិញទៀត ថៅកែមិនដែរគេងដល់ថ្ងៃចាំងគូទនោះទេ។ ពួកគេងើបពីព្រលឹមនិងខំប្រឹងធ្វើការរបស់ពួកគេ។ ២) មានគម្រោងប្រចាំថ្ងៃនិងប្ដេជ្ញាចិត្តសម្រេចវា៖ វាមិនមែនអ្វីខុសក្នុងការមានគម្រោងឬក្តីសុបិនច្រើនទេ។ ប៉ុន្តែ អ្វីដែលអ្នកធ្វើថ្ងៃនេះគឺមានឥទ្ធិពលទៅថ្ងៃអនាគតរបស់អ្នក។ អ្នកត្រូវរៀបចំគម្រោងប្រចាំថ្ងៃឲបានល្អដែលនាំអ្នកទៅរកភាពជោគជ័យ។ ៣) ផ្ដោតអារម្មណ៍៖ ប្រសិនជាអ្នកមានគម្រោងហើយ តែអ្នកមិនផ្ដោតអារម្មណ៍នោះក៏គ្មានន័យអ្វីដែរ។ អ្នកនឹងមិនជោគជ័យឡើង។ អ្នកជោគជ័យតែងតែធ្វើអ្វីដែលសំខាន់និងផ្តោតអារម្មណ៍ទៅធ្វើវា។ ប្រសិនជាអ្នកចង់ជោគជ័យ អ្នកគួរតែមានទម្លាប់ទាំងបីនេះ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.success.com
X
5s