ក្នុងផ្លូវស្នេហា អ្នកមិនអាចកែប្រែចំណុច ៤យ៉ាងនេះរបស់ដៃគូអ្នកឡើយ
អ្នកតែងតែអាចរកបាននូវដំបូន្មានអំពីស្នេហា។ ប៉ុន្តែចំណុចមួយដែលអ្នកឧស្សាហ៍ជួបប្រទះនោះគឺ៖ អ្នកគួរទទួលយកដៃគូរបស់អ្នក ដោយមិនព្យាយាមផ្លាស់ប្ដូរឡើយ។ ការព្យាយាមផ្លាស់ប្ដូរដៃគូរបស់អ្នកមិនមែនជារឿងល្អនោះឡើង។ ចំណុចទាំងបួនខាងក្រោមនេះអ្នកមិនគួរព្យាយាមផ្លាស់ប្តូរគេឡើង៖
១) បុគ្គលិកលក្ខណៈ ៖ វាពិតជាពិបាកណាស់ក្នុងការផ្លាស់ប្ដូរនរណាម្នាក់ឲដូចអ្វីដែលអ្នកចង់បាន។ ទោះបីជាមនុស្សមានការផ្លាស់ប្ដូរដោយសារសង្គម ប៉ុន្តែអ្នកមិនអាចកែប្រែមនុស្សមួយទៅជាមនុស្សល្អឥតខ្ចោះនោះទេ។
២) ទំនាក់ទំនងគ្រួសាររបស់ដៃគូរបស់អ្នក៖ ប្រធានបទគ្រួសារគឺមានការពិបាកតិចតួចក្នុងការនិយាយ ប្រសិនជាអ្នកចង់និយាយពីចំណុចអាក្រក់អ្វីមួយ។ វាប្រៀបបានដូចជាដើរក្នុងវាលស្រែដែលពោរពេញទៅដោយគ្រាប់មីន។ វាអាចផ្ទុះគ្រប់ពេលវេលា។
៣) ទម្លាប់៖ គូសង្សារឬប្តីប្រពន្ធដែលមានចំណង់ចំណូលចិត្តច្រើនតែសប្បាយចិត្តជាងដៃគូដទៃ ពីព្រោះថាពួកគេមានទម្លាប់រួមដែលនាំទៅរកភាពរីករាយក្នុងទំនាក់ទំនងស្នេហាមួយនេះ។
៤) ជំនឿសាសនា៖ ជំនឿជាអ្វីដែលមនុស្សជឿស៊ប់ទៅលើអ្វីមួយ ហើយជំនឿទាំងនោះគឺបានផ្ទេរតាមរយៈគ្រួសារ។ កុំព្យាយាមផ្លាស់ប្តូរនិងបង្ខំឲគេមកជឿលើជំនឿសាសនារបស់អ្នក។ វាអាចនាំឲមានបញ្ហាក្នុងទំនាក់ទំនងរបស់អ្នក៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.cheatsheet.com